ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​អាច​នឹង​ចេញ​វិធានការ​ទប់ស្កាត់​ហានិភ័យ​អចលនទ្រព្យ​កាន់តែ​ច្រើន

4 ឆ្នាំ មុន

ហុងកុង ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ហុងកុង​នឹង​បន្ត​ចេញ​វិធានការ​ទប់ស្កាត់​ហានិភ័យ​សម្រាប់​វិស័យ​អចលនទ្រព្យ​ដើម្បី​កាត់​បន្ថយ​តម្លៃ​អចលនទ្រព្យ​បើ​ទោះជា​វា​មិន​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ពិតមែន​ក្តី​។ JPMorgan…

ហុងកុង ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ហុងកុង​នឹង​បន្ត​ចេញ​វិធានការ​ទប់ស្កាត់​ហានិភ័យ​សម្រាប់​វិស័យ​អចលនទ្រព្យ​ដើម្បី​កាត់​បន្ថយ​តម្លៃ​អចលនទ្រព្យ​បើ​ទោះជា​វា​មិន​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ពិតមែន​ក្តី​។ JPMorgan បាន​ព្យាករណ៍​ថា​តម្លៃ​ផ្ទះ​ក្នុង​ហុងកុង​នឹង​កើនឡើង​៥%​បន្ថែម​ទៀត​ក្នុង​ឆ្នាំ
នេះ​។

យោង​ទៅ​តាម​ក្រុម​តាមដាន​អចលនទ្រព្យ​មួយ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ Cusson Leung បាន​ឲ្យ​ដឹង​ថា “​រដ្ឋាភិបាល​ហុងកុង​មាន​ទំនួល​ខុស​ត្រូវ​នយោបាយ​ដើម្បី​អនុវត្ត​គោលនយោបាយ​បើ​ទោះជា​វា​មិន​មាន​ប្រសិទ្ធិ​ភាព​ពិតមែន​ក្តី​”​។ “​គោលដៅ​ចំបង​នៃ​វិធានការ​ទាំងនេះ​គឺ​មិនមែន​ដើម្បី​ជះ​ឥទ្ធិពល​លើ​តម្លៃ​ផ្ទះ​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​តែ​បញ្ជូន​មុខសញ្ញា​សមរម្យ​ទៅ​ទីផ្សារ​ថា​ពួក​គេ​នឹង​មិន​គាំទ្រ​កំណើន​តម្លៃ​អចលនទ្រព្យ​ទេ​”​។ JPMorgan បាន​បន្ត​ថា ដើម្បី​ទទួល​បាន​ប្រសិទ្ធិ​ភាព រដ្ឋាភិបាល​គួរតែ​បង្កើន​ពន្ធ ១៥%​ឬ​ដាក់​ការ​ហាមឃាត់​បន្ថែម​លើ​អតិថិជន​ដែល​មិនមែន​ជា​ប្រជាជន​រស់នៅ​ក្នុង​ហុងកុង និង​អ្នក​ដែល​ទិញ​ផ្ទះ​ទី​ពីរ​ជាដើម​។

គួរ​បញ្ជាក់​ដែរ​ថា តម្លៃ​ផ្ទះ​ជា​មធ្យម​ក្នុង​ហុងកុង​បាន​កើន​ដល់​១៩០០​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ការេ​កាលពី​ខែមេសា ឬ​កើនឡើង២.៤%​។តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០០៨ មក អាជ្ញាធរ​រូបិយ​វត្ថុ​ហយ​ង​កុង​បាន​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ដល់​ទៅ ៨​ដង​។ កាលពី​ឆ្នាំ ២០១២ រដ្ឋាភិបាល​បាន​ដាក់​ពន្ធ ១៥% លើ​អតិថិជន​ដែល​មិនមែន​ជា​ប្រជាជន​ស្នាក់​នៅ​ក្នុង​ហុងកុង​ដោយ​អចិន្ត្រៃយ៍ និង​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​។
ប៉ុន្តែ​វិធានការ​ទាំងនេះ​មិន​អាច​ផ្អា​កំណើន​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​នេះ​ឡើយ ដែល​បាន​កើនឡើង ២.៥​ដង​តាំងពី​ឆ្នាំ ២០០៨ មក ធ្វើ​ឲ្យ​អា​ផាត​មិន និង​វីឡា​មាន​តម្លៃលើស​ពី​សមត្ថភាព​របស់​ប្រជាជន​។ កែសម្រួលដោយ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ