ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ខុន​ដូ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​នៅ​ទួល​សង្កែ​អាច​នឹង​ជំរុញ​តម្លៃ​អចលនទ្រព្យ តំបន់​នោះ​កាន់តែ​មាន​ហាងឆេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម​ថ្មី​មួយ បាន​លេច​រូបរាង​ឡើង នៅ​តំបន់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ហើយនឹង​ជំរុញ​អោយ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​សក្ដានុពល​វិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម​ថ្មី​មួយ បាន​លេច​រូបរាង​ឡើង នៅ​តំបន់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ហើយនឹង​ជំរុញ​អោយ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​សក្ដានុពល​វិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង ។ យ៉ាងណាមិញ អ្នកជំនាញ​អចល​ទ្រព្យ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​បញ្ហា​ប្រឈម​ធំ​បំផុត សម្រាប់​អ្នក​រស់នៅ​ក្នុង​ខុន​ដូ ឬ​អា​ផាត់​មិន គឺ​ពិបាក​ក្នុង​ការ​រក​ចំណត​យានយន្ត ដូច្នេះ​តាម​រយៈ​បទ​ពិសោធន៍​នេះ គឺ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ និង​អា​ផាត់​មិន គួរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ថា​ត្រូវ​រក្សា​ចំណត​អោយ​ធំ​ៗ​កម្រិត​ណា​សម្រាប់​ផ្តល់​ជូន​អតិថិជន​ដែល​រស់នៅ​ក្នុង​ខុន​ដូ ឬ​អា​ផាត់​មិន​របស់​ខ្លួន កាន់តែ​មាន​ភាព​ងាយស្រួល​និង​អាច​ទាក់​ទាយ​ចំណង់ចិត្ត​របស់​អតិថិជន ។

បើ​តាម លោក ចាន់ តៃ​អាន ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ្រថា​យ អុ​ឹ​ម​ស្ថិត​នៅ​តំបន់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹ​ថា ការ​មក​បណ្ដាក់ទុន​វិនិយោគ​គម្រោង​ដ៏​ធំ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៧​ពាន់​លាន​យន់​ឬ ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មិនមែន​ជា​ការ​ចៃដន្យ​ទេ គឺ​ភាគី​វិនិយោគិន​ចិន បាន​សិក្សា​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​សក្ដានុពល​វិនិយោគ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ទំនាក់​កា​ទូត​រវាង​កម្ពុជា និង​ចិន ក៏​កាន់តែ​ស្អិតរ​មួ​ត​ឡើង​ពី​មួយ​ឆ្នាំ​មួយ​ទៅ​មួយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​យើង​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន មាន​ជំនឿ​ទុកចិត្ត ហ៊ាន​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​លើ​វិស័យ​នេះ ។

លោក​បន្ត​ថា «​ការ​បង្កើត​អគារ​ខុន​ដូ និង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ នៅ​តំបន់​ទួល​សង្កែ​នឹង​ជំរុញ​សក្ដានុពល​បន្ថែម​ទៀត ទៅ​វិស័យ​អចលនទ្រព្យ និង​អាច​ទាក់ទាញ​វិនិយោគិន​នានា ចាប់អារម្មណ៍​វិនិយោគ​ក្នុង​វិស័យ អចលនទ្រព្យ​នៅ​ក្នុង​តំបន់​នេះ​ផ្ទាល់​» ។ លោក​បន្ត​ទៀត​ថា «​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អគារ​ដ៏​ធំ​នេះ​នឹង​ត្រូវ​សង់​រួចរាល់ ហើយ​ពេល​នោះ វា​នឹង​បង្ហាញ​អោយ​កាន់តែ​ច្បាស់​ពី​ភាព​ទាក់ទាញ​វិនិយោគិន​ផ្សេង​ៗ ងាក​មក​ចាប់អារម្មណ៍​នៅ​តំបន់​ទួល​សង្កែ​» ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូប លោក ហេ​រ៉ូ សុ​ជាតិ បានអោយ​ដឹង​ថា នៅ​ពេល​ដែល​មាន​គម្រោង​ធំ​ណាមួយ​ចាប់ផ្ដើម​ប្រកាស​សាងសង់ វា​បាន​ធ្វើ​អោយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ស្ទុះ​ងើប​ម្ដង​រួច​ទៅ​ហើយ ហើយ​នៅ​ពេល​ដែល​ចាប់ផ្ដើម​សាងសង់​តម្លៃ​អ​លន​ទ្រព្យ​នឹង​ស្ទុះ​ងើប​ម្ដងទៀត ដោយឡែក​នៅ​តំបន់​ទួល​សង្កែ​នេះ យើង​អាច​ចាត់​ទុក​ថា គម្រោង អគារ​ខុន​ដូ និង​ពាណិជ្ជកម្ម ្រថា​យ អុ​ឹ​ម គឺជា​គម្រោង​ធំ​ជាងគេ​មួយ ដែល​ទាញ​អោយ​មានការ​វិនិយោគ​បន្តបន្ទាប់​ទៀត​នៅ​ពេល​អនាគត ។
លោក​ពីង សេរី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អចលនទ្រព្យ Angkor Real Estate បាន​លើក​ឡើង​ថា តម្រូវការ​ខុន​ដូ និង​អា​ផាត់​មិន នៅ​កម្ពុជា រយៈពេល​៥​ឆ្នាំ​ខាង​មុខ នឹង​មាន​កំណើន​ខ្ពស់ ដូច្នេះ​វិនិយោគិន​គួរតែ​ផ្គត់ផ្គង់​តម្រូវការ​ចាប់ពី​ពេល​នេះ​តទៅ តែ​អ្នក​អភិវឌ្ឍន៍​ក៏​គួរតែ​គិតគូរ​អោយ​ច្បាស់លាស់​ផង​ពី​បរិបទ​សាងសង់​ខុន​ដូ និង​អា​ផាត់​មិន​។

លោក​ពន្យល់​ថា «​បញ្ហា​ប្រឈម​សម្រាប់​អ្នក​រស់នៅ​ក្នុង​ខុន​ដូ ឬ​អា​ផាត់​មិន គឺ​ពិបាក​ក្នុង​ការ​រក​ចំណត​យានយន្ត ហើយ​នេះ​ជា​បទ​ពិសោធន៍​សម្រាប់​អ្នក​អភិវឌ្ឍន៍​ខុន​ដូ និង​អា​ផាត់​មិន ដែល​ត្រូវ​រក្សា​ចំណត​អោយ​ធំ​ៗ សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្នុង​ខុន​ដូ ឬ​អា​ផាត់​មិន​របស់​ខ្លួន » ។ លោក​បន្ត​ថា សក្ដានុពល​សម្រាប់​អភិវឌ្ឍន៍​ខុន​ដូ និង​អា​ផាត់​មិន នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​តែ​មាន​ភាព​ទូលាយ​នៅឡើយ ពីព្រោះ​រយៈពេល​ខាង​មុខ ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ឡើយ​នឹង​ងាក​មក​រស់នៅ​ក្នុង​ខុន​ដូ ជាក់ស្ដែង​នៅ​ប្រទេស​ថៃ​ក៏​មិន​ខុស​ពី​កម្ពុជា​ពេល​នេះ​ដែរ កាលពីមុន​ពលរដ្ឋ​ថៃ ចូល​ចិត្ត​រស់នៅ ផ្ទះ​ជាប់​ដី តែ​ក្រោយមក​ពួក​គេ​ក៏​បាន​ផ្លាស់​ប្តូរ​មក​រស់នៅ​ក្នុង​អគារ​សហកម្មសិទ្ធិ​វិញ​ម្ដង ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នឹង​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំទៅ​មុខ​ទៀត ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ត្រូវការ​ស្ថាប័ន​ធំ​ៗ ព្យាករណ៍​ថា​នឹង​ល្អ​ប្រសើរ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៩​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​មាន​កំណើន​រង្វង់​៧​ភាគរយ ពោល​គឺ​នៅ​មាន​ភាពរឹងមាំ​ដដែល ។ តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០១៩​នេះ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ប្រមាណ ២.៧៤២​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៦៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ