ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិហារ​អា​មេ​រិ​ក​បញ្ជូន​ទ័ព​បន្ថែម​មក​ម​ជ្ឈឹ​ម​បូព៌ា

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស ​អុីរ៉​ង់ លោក​MOHAMMAD JAWAD ZARIF​កាលពី​ថ្ងៃ​ទី​២៥​ឧសភា បាន​បរិហារ ការ​បញ្ជូនទាហាន​បន្ថែម​របស់​អា​មេ​រិ​កមក​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ថា ជា​ការ​គំរាម​កំហែង​​មួយ​ចំពោះ​សន្តិភាព​អន្តរជាតិ…

ប្រទេស​អុីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស ​អុីរ៉​ង់ លោក​MOHAMMAD JAWAD ZARIF​កាលពី​ថ្ងៃ​ទី​២៥​ឧសភា បាន​បរិហារ ការ​បញ្ជូនទាហាន​បន្ថែម​របស់​អា​មេ​រិ​កមក​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ថា ជា​ការ​គំរាម​កំហែង​​មួយ​ចំពោះ​សន្តិភាព​អន្តរជាតិ ក្នុង​ពេល​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​ជាស​ត្រូវ​នឹង​គ្នា​ទាំង​២​នោះ​។

សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​ឧសភា ពី​ការ​ដាក់​ពង្រាយ​ទាហាន​១៥០០​នាក់​បន្ថែម​ទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយ​លើក​ពី​ការ​គំរាមកំហែង​ដែល​នៅ​តែ​មាន ប្រឆាំង​កងទ័ព​អា​មេ​រិ​ក ចេញពី​បណ្ដា​មេដឹកនាំ​នៃ​រដ្ឋាភិបាល ​អុីរ៉​ង់ ។ នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា យើង​នឹង​បញ្ជូន​ទាហាន​ក្នុង​ចំនួន​មិន​ច្រើន​មួយ​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា​នា​ពេល​នេះ​។ នោះ​ជា​ទាហាន​ប្រមាណ​ជា​១៥០០​នាក់​។ លោក​អះអាង​បែប​នេះ​មុន​ពេល​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​។

រដ្ឋមន្ត្រី​ការ​បរទេស ​អុីរ៉​ង់ មាន​ប្រតិកម្ម​ថា ការ​បង្កើន​វត្តមាន​យោធា​អា​មេ​រិ​ក​ក្នុង​តំបន់​យើង​នេះ មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​សន្តិសុខ​អន្តរជាតិ ដែល​គេ​ត្រូវ​ធ្វើការ​ប្រឈម​មុខ​។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​PATRICK SHANAHAN ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ការ​បន្ថែម​ទ័ព​អា​មេ​រិ​ក​នេះ​គឺ​សំដៅ​កែ​លម្អ​ដល់​កិច្ច​ការពារ​និង​សន្តិសុខ​របស់​កងទ័ព​អា​មេ​រិ​ក ដោយ​គិត​ទៅ​ដល់​ការ​គំរាមកំហែង​ជាប់​ពី​សំណាក់​ ​អុីរ៉​ង់ ក្នុង​នោះ​មាន​កង​ឆ្មាំ​បដិវត្តន៍​ ​អុីរ៉​ង់ ។ នោះ​ជា​ចម្លើយ​តប​ដោយ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​គំរាមកំហែង​គួរ​ឲ្យ​ជឿជាក់​ពី​សំណាក់ ​អុីរ៉​ង់ ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ