ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​នៅ​អា​មេ​រិ​ករៀប​ពិធី​សាសនា​សម្រាប់​ការ​រវិ​ល​ត្រឡប់​របស់ សម រ​ង្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​គ្រោង​រៀបចំ​ពិធី​សាសនា​មួយ នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ដើម្បី​សុំ​សេចក្តីសុខ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ចូល​កម្ពុជា​វិញ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​គ្រោង​រៀបចំ​ពិធី​សាសនា​មួយ នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ដើម្បី​សុំ​សេចក្តីសុខ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ចូល​កម្ពុជា​វិញ ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបីជា​ខ្មែរ​នៅ​អា​មេ​រិ​ក​ខំ​ធ្វើបុណ្យ​ឧទ្ទិស​យ៉ាងណា​ក៏​ទណ្ឌិត​សម រ​ង្ស៊ី មិន​ហ៊ាន​មក​ស្រុក​នោះ​ទេ ព្រោះ​ជា​មនុស្ស​កំសាក ។

លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា​«​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មួយ​ចំនួន​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​ទណ្ឌិត​ចូល​ស្រុក​បាន​ជោគជ័យ​យ៉ាងណា​អត់​បានការ ពីព្រោះ​ទណ្ឌិត​នេះ​មិន​ហ៊ាន​ចូល​ទៅ​ទេ ជា​មនុស្ស​កំសាក​» ។

សូម​ជម្រាប​ថា ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅប្រទេស​នឹង​រៀបចំ​ពិធី​ប្រសិទ្ធពរ​ជ័យ​ជូន​លោក សម រ​ង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង មុន នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ ។ គម្រោង​រៀបចំ​នេះ​ត្រូវ​បាន​គេ​ឃើញ​ខិត្តប័ណ្ណ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​ជូនដំណឹង​ដល់​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី អំពី​ការ​រៀបចំ​ពិធី​នេះ ។ ពិធី​ប្រសិទ្ធពរ​ជ័យ​ជូន​អតីត​មេ​បក្ស​ប្រឆាំង​នេះ​នឹង​ប្រា​ព្ធ​ឡើង​ក្នុង​វត្ត​ខ្មែរ​មួយ​ឈ្មោះ មុនី សុ​តា​រាម ដែល​ស្ថិត​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បួងសួង​ឲ្យ​លោក​សម រ​ង្ស៊ី និង​សហការី របស់​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​មាតុភូមិ និវត្ត និង​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ។

តាម​រយៈ​ខិត្តប័ណ្ណ នោះ​ក្រុម​អ្នកប្រឆាំង​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​លោក​សម រ​ង្ស៊ី ទាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​កា​ណា​ដា​ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រសិទ្ធពរ​ជ័យ​នេះ ។ សូម​រំ​ឮ​ក​កាលពី​ថ្មី​ៗ​នេះ​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ឈាន​ជើង​ចូល​ប្រទេស​ថៃ ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ខ្មែរ​វិល​មក​កម្ពុជា​ជាមួយ​លោក ។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដូច​ជា កូរ៉េ ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​កា​ណា​ដា ជាដើម​ក៏​នឹង​មក​ជា មួយ​លោក​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ