ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​យាង​មក​កាន់​មាតុប្រទេស​វិញ​ក្រោយ​ពី​យាង​ចូលរួម​កិច្ចប្រជុំ​នៅ​បារាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះ​មហាក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នេះ​បាន​យាង​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ក្រោយ​ពី​បាន​យាង​ធ្វើ​ជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ ICC- Angkor​ប្រទេស​បារាំង…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះ​មហាក្រ​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នេះ​បាន​យាង​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ក្រោយ​ពី​បាន​យាង​ធ្វើ​ជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ ICC- Angkor​ប្រទេស​បារាំង ។

សូម​ជម្រាប​ថា ការ​អញ្ជើញ​យាង​របស់​ព្រះមហាក្សត្រ​គេ​សង្កេត​ឃើញ​មានការ​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​មាន​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​ជា​ច្រើន​ទៀត ៕ ​កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ