ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​មែន តែ​បង្គោល​ក្រហម​ត្រូវ​គេ​លាន់​មាត់​ជាង​អ្នក​ឈ្នះ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រដាល់​ជ្រើសរើស​ជើងឯក TV5 Boxing Knock out Series by K-Cement…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រដាល់​ជ្រើសរើស​ជើងឯក TV5 Boxing Knock out Series by K-Cement របស់​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២៥ ឧសភា កីឡាករ​បង្គោល​ក្រហម សេក សា​រ៉ា​ន់ មិនមែន​ជា​អ្នក​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​អ្នកគាំទ្រ និង​គណៈកម្មការ បែរជា​លាន់​សរសើរ ដោយសារ​តែ​កីឡាករ​បង្គោល​ខៀវ លី តក់ វាយ​ត្រូវ និង​ធ្វើ​ឱ្យ​ចាញ់​ពិន្ទុ​តាំងពី​ដើម​ទី ប៉ុន្តែ​បង្គោល​ក្រហម សេក សា​រ៉ា​ន់ នៅ​តែ​ស៊ូ ហើយ​មិន​បោះបង់​ការ​ប្រកួត ដោយ​ប្រឹង​ត្រដាបត្រដួស​ទាល់តែ​ចប់​ទឹក​ទី​៣​។

អ្នកគាំទ្រ​បាន​ទាំង​ហៅ​ជំហរ​របស់​អ្នក​ចាញ់​ថា ជា​ទឹកចិត្ត​ពិត​របស់​អ្នក​ប្រដាល់​ពិតប្រាកដ​នោះ​ផង​ដែរ​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នោះ លោក​ពិធីករ អូ​ឡា​ឡា លាន់មាត់​ជាងគេ សរសើរ​ថា កីឡាករ​បង្គោល​ក្រហម​ថា​មានទឹក​ចិត្តជា​កីឡាករ ក្នុង​ពេល​កីឡាករ​វ័យក្មេង​រូប​នេះ នៅ​តែ​សម្រុកចូល បើ​ទោះជា​រាល់​ពេល​ចូល​ប្រកួត​លើក​ណា ក៏​ត្រូវ​បង្គោល​ខៀវ​ម៉ាត់​ចំ​កណ្ដាល​មុខ និង​ទាត់​ជើង​ក្រោម ធ្វើ​ឱ្យ​គេ​ដួល​ប្រ​ផះ​ប្រ​ភីង​។

លោក​បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ​ដដែល​ជា​ដដែល​ថា កីឡាករ​បង្គោល​ក្រហម​បាន​សាង​ប​ប្រវត្តិសាស្ត្រ​ធំ​មួយ​ឱ្យ​អ្នកគាំទ្រ​ចង​ចាំ ដោយសារ​តែ​គេ​នៅ​តែ​រឹងប៉ឹង មិន​ចុះចាញ់ បើ​ទោះជា​ត្រូវ​ប៉ះ​គូប្រកួត គឺជា​កីឡាករ​ជំហរ​រឹង និង​ខ្លាំង​មិនធម្មតា​។ ការ​ប្រកួត​តាំងពី​ទឹក​ដំបូង​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាករ​បង្គោល​ខៀវ​ឈ្នះ​ដាច់ ខណៈ​ដែល​ក្នុង​ទឹក​ទី​២ ក៏​រឹតតែ​ចាញ់​ដាច់ ប៉ុន្តែ​បង្គោល​ក្រហម សេក សា​រ៉ា​ន់ ដែល​មាន​មា​ធ​តូច​ជាង កម្លាំង​ខ្សោយ​ជាង នៅ​តែ​រុល​ទៅ​រក​បង្គោល​ខៀវ​។

ក្នុង​ទឹក​ទី​៣ គេ​មានឱកាស​វាយ​បង្គោល​ខៀវ​បាន​ប៉ុន្មាន​ស្នៀត ប៉ុន្តែ​ក៏​រង​កណ្ដាប់ដៃ និង​រន្ទះ​ជើង ប្រឈម​នឹង​ការ​ឈឺខ្លួន​មិន​តិច​ដែរ​។ អ្នកគាំទ្រ ក៏​ស្ងើចសរសើរ​មិន​តិច​ទេ​ចំពោះ​ទឹកចិត្តរ​បស់បង្គោល​ក្រហម​ដោយ​ទឹកចិត្ត​បែប​នេះ សម្រាប់​កីឡាករ​ដែល​ដឹង​ថា ខ្លួនឯង​ត្រូវ​តែ​ចាញ់​ភាគច្រើន គឺ​កម្រ​មាន​អ្នក​ស៊ី​ដល់​ម្លឹ​ង​ណាស់​។

យ៉ាងណាមិញ កីឡាករ​បង្គោល​ខៀវ ក៏​ទទួល​បានការ​សរសើរ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​គេ​នៅ​តែ​មាន​ជំហរ​រឹង​មាំ បើ​ទោះជា​បង្គោល​ក្រហម វាយ​ចូល​តែ​ដូច​មិន​ឈឺ ហើយ​គិតតែ​ដើរ​សម្រុកចូល​។ កីឡាករ​បង្គោល​ខៀវ បាន​អះអាង​ថា ទម្រាំ​បាន​ឈ្នះ ខ្លួន​ហាត់​មិន​ដែល​ប្រហែស​នោះ​ទេ ទើប​លោក​បានដឹង​តាំងពី​មុន​រួច​ទៅ​ហើយ​ថា ខ្លួន​នឹង​ឈ្នះ តាំងពី​ចប់​ទឹក​ទី​១ បន្ទាប់​ពី​វាយ​សម្រុក​ទៅ​លើ​បង្គោល​ក្រហម​បាន​ល្អ​។ យ៉ាងណាមិញ​លោក​ក៏​សរសើរ​ថា បង្គោល​ក្រហម​ចង់​ធ្វើ​ឱ្យ​លោក​ចង់​បាក់ស្បាត​ម្ដង​ៗ​ផង​ដែរ នៅ​ពេល​ប្រឹង​វាយ​ណាស់​ដែរ នៅ​តែ​បង្គោល​ក្រហម​សម្រុកចូល​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ