ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ជឿ​ដោយ​ខ្វះ​បញ្ញា

4 ឆ្នាំ មុន

ព្រះពុទ្ធ​ត្រាស់​សម្តែង​ថា មុន​នឹង​ជឿជាក់​លើ​ហេតុការណ៍​អ្វីមួយ ឬ​ជឿ​លើស​ម្តី​បុគ្គល​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​លក្ខណៈ​សង្ស័យ​ត្រូវ​ពិចារណា​រកហេតុ​ផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មិនមែន​គ្រាន់តែ​ឮ​ហើយ​ជឿ​ភ្លាម​នោះ​ទេ ព្រោះ​វា​ប្រថុយ​នឹង​បញ្ហា​ខ្លាំង​ណាស់ ។ គោលការណ៍​ទាំង​១០​អំពី​ការ​ជឿ​៖១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក ២-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​កាន់​ត​ៗ​គ្នា​ជា​ប្រពៃណី​ពី​បុរាណ…

ព្រះពុទ្ធ​ត្រាស់​សម្តែង​ថា មុន​នឹង​ជឿជាក់​លើ​ហេតុការណ៍​អ្វីមួយ ឬ​ជឿ​លើស​ម្តី​បុគ្គល​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​លក្ខណៈ​សង្ស័យ​ត្រូវ​ពិចារណា​រកហេតុ​ផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មិនមែន​គ្រាន់តែ​ឮ​ហើយ​ជឿ​ភ្លាម​នោះ​ទេ ព្រោះ​វា​ប្រថុយ​នឹង​បញ្ហា​ខ្លាំង​ណាស់ ។

គោលការណ៍​ទាំង​១០​អំពី​ការ​ជឿ​៖
១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក

២-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​កាន់​ត​ៗ​គ្នា​ជា​ប្រពៃណី​ពី​បុរាណ ឬ​ពី​ដើម​មក

៣-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​និទាន​ត​ៗ​គ្នា

៤-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​អាង​តម្រា ឬ​គម្ពីរ

៥-​កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា

៦-​កុំ​ដាក់ចិត្ត​ជឿ​ដោយ​មិន​មាន​ហេតុផល

៧-​កុំ​ដាក់ចិត្ត​ជឿ ដោយ​ការ​គិតពិចារណា តាម​បែប​ហេតុផល

៨-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​ពិនិត្យ​ហើយ

៩-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​មើលទៅ​រូប​លក្ខណៈ ហាក់ដូចជា​អ​ញ្ចឹ​ង​មែន

១០-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​សង្ឃ​អង្គ​នេះ​ជា​គ្រូ​របស់​យើង ។

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា មុន​នឹង​ជឿ​លើ​អ្វីមួយ​ក៏​ដោយ​ត្រូវ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ហើយ​ត្រូវ​យក​បញ្ញា​ជា​ធំ​ក្នុង​ការ​គិត​រក​ហេតុផល ។