ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មួយ​លី​ត្រ​មើល​មុខ​គ្នា​លែង​ត្រូវ វាយ​ប្រាវ​អ្នក​ឈ្នះ​ជាប់​ខ្នោះ អ្នក​ចាញ់​ដេកពេទ្យ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​ឥទ្ធិពល​គ្រឿង​ស្រវឹង​ធ្វើ​អោយ​មាន​អ្នក​ជាប់​ខ្នោះ និង​ដេកពេទ្យ ខណៈ​ផឹកស្រា​ថ្នាំ​អស់​មួយ​លី​ត្រ​មើល​មុខ​ឌឺដង​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​វាយ និង​អង្រែ បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ដោយសារ​ឥទ្ធិពល​គ្រឿង​ស្រវឹង​ធ្វើ​អោយ​មាន​អ្នក​ជាប់​ខ្នោះ និង​ដេកពេទ្យ ខណៈ​ផឹកស្រា​ថ្នាំ​អស់​មួយ​លី​ត្រ​មើល​មុខ​ឌឺដង​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​វាយ និង​អង្រែ បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហ៊ាន សៀង​ហ័ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​កម្មករ ទីលំនៅ​ភូមិ ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ សុខ ផែន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំពោះ​វត្ថុ​តាង​ចាប់​យក អង្រែ​ឈើមូល សម្រាប់​បុក​គ្រឿង​០១ ប្រវែង​០.២១​ម៉ែត្រ ។

ដោយឡែក​សាក្សី​បានអោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ បាន​ទៅ​ទិញ​ស្រាថ្នាំ​ចំនួន​០១​លី​ត្រ​យក​មក​ផឹក​ជាមួយ​ឈ្មោះ ឆាត ភេទ​ប្រុស អាយុ​ប្រហែល​២៦​ឆ្នាំ ត្រូវ​ប្អូនថ្លៃ នៅ​លើ​គ្រែ​ក្រោមផ្ទះ ឪពុកក្មេក​របស់​ខ្លួន​ឈ្មោះ សំ ហ៊ាន ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ាន សៀង​ហ័ន ត្រូវជា​ប្អូនថ្លៃ​ក៏​បាន​អង្គុយ​លេង​នៅ​លើ​គ្រែ​នោះ​ជាមួយ​គ្នា​ផង​ដែរ ក្នុង​ពេល​កំពុង​ផឹកស្រា​នោះ​ជនសង្ស័យ​បាន​មើល​មុខ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ ក៏​បាន​សួរ​ទៅ​ជនសង្ស័យ​នោះ​ថា ម្តេច​ក៏​មើល​មុខ​អញ​ម្ល៉េះ0x017d7 ភ្លាម​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​តប​វិញ​ថា ម្តេច​មើល​មុខ​អត់​បាន​មែន មុខ​ដាំ​ពេជ្រ​មែន ? បន្ទាប់​មក​ទៀត​ជនសង្ស័យ និង​ជន​រង​គ្រោះ​ក៏​ទំនាស់​ពាក្យ​សម្តី​គ្នា​រហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្លៀតឱកាស​នោះ​ជនសង្ស័យ​បាន​យក​អង្រែ​បុក​គ្រឿង ដែល​ទុក​នៅ​លើ​គ្រែ​មក​កាន់​វាយ​ទៅ​លើ​ជន​រង​គ្រោះ ចំ​ចិញ្ចើម​ភ្នែក​ខាងស្តាំ​ចំនួន​០១​អង្រែ និង​វាយ​ក្បាល​ព្រមទាំង​យក​អង្រែ​ទៅ​បុក​មាត់​របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​មាន​របួស ។

ក្រោយមក​ទៀត​ឪពុកក្មេក និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ជួយ​ឃាត់​ទើប​មានការ​ស្ងាត់ស្ងៀម ។ លុះដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​៣០​នាទី ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​លើ​ជនសង្ស័យ​អំពី​ករណី​ខាងលើ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​ទែន បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​រួច​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ