ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ានប្រព្រឹត្ត​…​ជាងកន្លះខែ តែ​រក​ទាល់​តែឃើញ​មុខ​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល ស្រាវ​ជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ចោរ​«ឆក់​»បាន​ចំនូ​ន​២​នាក់​ទៀត​​បន្តបន្ទាប់ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ​ឧសភា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អង់…

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល ស្រាវ​ជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ចោរ​«ឆក់​»បាន​ចំនូ​ន​២​នាក់​ទៀត​​បន្តបន្ទាប់ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ​ឧសភា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដែល​ជន​ទាំង​២​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​​ធ្វើ​សកម្មភាព​​​ឆក់​កាបូប​របស់​នារី​បរទេស​ម្នាក់ ​កាលពី​ជាង​កន្លះ​ខែ​មុន​នេះ​ ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា លោក​ចោរ​ដៃ​ស្អិត​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ជិន សុភា​រ៉ា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ ឈ្មោះ​ព្រំ សុ​ផាត់​តា​ណា ហៅ​មិច អាយុ​១៦​ឆ្នាំ នៅ​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​ ។

លោក​និយាយ​ថា ជន​ទាំង​២​នាក់​នេះ​ ត្រូវ​​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដោយ​កំណត់​បាន​ថា មុខសញ្ញា​ទាំង​២​នាក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​ «ឆក់​កាបូបស្ពាយ»​របស់​ជនបរទេស​ម្នាក់ កាលពី​ជាង​កន្លះ​ខែ​មុន​នេះ ​។

​​យោង​តាម​ព្រឹ​ត្ត​ហេតុ​របស់​សមត្ថ​កិ​ច្ខ​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៧ ​ឧសភា មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌​ផ្កាឈូក​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ «ឆក់​កាបូបស្ពាយ​» ពី​ជនបរ​ទេស​ម្នាក់​ឈ្មោះ ANDAY DENIZYALIN ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ទួ​គី ពេល​នាង​កំពុង​ជិះ​កង់​ដល់​ចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​នាង​ដូ​ល​របួស​ដៃ​និង​ជើង ​។

​ក្នុង​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នារី​បរទេស​នៅ​បាន​បាត់បង់​កាបូបស្ពាយ​១ ហើយ​នៅ​ក្នុង​កាបូប​នោះ​ មាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​លុយ​ចំនួន​៧០​ដុល្លា​ ។ ជាមួយ​ការ​ឃាត់ខ្លួន​នេះ លោក​ចោរ​ដៃ​ស្អិត​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នារី​បរទេស​នោះ​មែន​ ។ ចំពោះ​របស់របរ​ដែល​ខ្លួន​ឆក់​បាន គឺ​លុយ​ពួក​ខ្លួន​ចាយ​អស់ហើយ រីឯ​ទូរស័ព្ទ​ពួក​ខ្លួន​បាន​បោះចោល​ព្រោះ​ជាប់​អាយ​ខ្លោត ​ខ្លួន​មិន​ហ៊ាន​យក​ទៅ​លក់ទេ ​ខ្លាច​គេ​ដឹង ​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើ​សកម្មភាពលោក​​ស្នងការ​ខេត្ត​ បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ជេ​ត វណ្ណ​នី ស្នង​ការ​រង​ខេត្ត​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​កន្លះ​ខែ ទើប​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​នេះ​តែ​ម្ដង​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ