ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងអត់ប្រណីផ្ទះគ្រូហោសោះ…ឆេះហ្មត់អស់​២ខ្នង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ​​២ខ្នង​ត្រូវអគ្គិ​ភ័យ​​លេប​ត្របាក់ឆេះ​​អស់គ្មានសល់ ខណៈ​ដែល​ម្ចាស់​មិន​​បាន​​នៅផ្ទះ ​​ហេតុការណ៍​​កើតឡើង​ កាលពី​នេលា​ម៉ោង០៨ និង​៤៥នាទី​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា ​នេះ…

​ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ​​២ខ្នង​ត្រូវអគ្គិ​ភ័យ​​លេប​ត្របាក់ឆេះ​​អស់គ្មានសល់ ខណៈ​ដែល​ម្ចាស់​មិន​​បាន​​នៅផ្ទះ ​​ហេតុការណ៍​​កើតឡើង​ កាលពី​នេលា​ម៉ោង០៨ និង​៤៥នាទី​ព្រឹក​ថ្ងៃ​ទី២៥ ​ឧសភា ​នេះ ស្ថិតក្នុងភូមិ​ទ័ព​ត្បែង​ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​ ។

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​​ឱ្យ​ដឹង​ថា ផ្ទះ​រង​គ្រោះ​ខាងលើ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ជួន ផល្លា មាន ប្រពន្ធ ឈ្មោះ​ហៃ គឹ​ម​ស៊ី ជា​គ្រូ​ហោរា​ទស្សន៍​ទាយ​ និង​ព្យាបាល​ជំងឺ​តាម​លក្ខណៈ​បុរាណ ។​ ផ្ទះ​រង​គ្រោះ​ខាងលើ​ ជា​ប្រភេទ​ផ្ទះ​ឈើ២ខ្នង​ ប្រក់​ស័ង្កសី ​មាន​ទំហំ​ប្រមាណ ៧​គុណ​នឹង៧​ម៉ែត្រ ។

ប្រភពបន្តថា ចំពោះ​មូលហេតុ គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ប៉ុន្តែ​តាម​ការ​សង្ស័យ គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​ទុក​ចោល​នៅ​កន្លែង​អាសនៈ ។ ប្រភព​ដដែល​​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​​​បាន​​ស្រោច​ទឹក​ព្យាបាល​អ្នកជំងឺ​ម្នាក់ រួ​ចក៏រៀបចំ​ចេញដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ឯ​ទឹកធ្លាក់​ច្រក​ល្អៀង​ ខេត្តពោធិ៍សាត់ ដោយ​ទុក​ម្តាយ​ចាស់​អាយុប្រមាណ៨០ឆ្នាំ​នៅចាំផ្ទះ ។​

លុះ​ក្រោយមក​ប្រមាណជាង១​ម៉ោង ​ទើប​កើតអគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះនេះ ​បង្កការភ្ញាក់​ផ្អើលតែម្តង ។​ ក្នុងហេតុការណ៍​នេះ ​មិន​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ​ប៉ុន្តែ ផ្ទះ​២​ខ្នង ម៉ូតូ​៣​គ្រឿង គោ​យន្ត​១​គ្រឿង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ ត្រូវ​ភ្លើង​ខ្ទេច​ទាំងស្រុង ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ