ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាឃាតករចាក់សម្លាប់បុរសម្នាក់ត្រង់ចំណុចស្រែបង្គារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ នៅថ្ងៃទី២៥ ឧសភា នេះ គឺក្រោយគេចខ្លួនបាន២ថ្ងៃ បន្ទាប់សម្លាប់ជនរងគ្រោះ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យមានឈ្មោះ ប៉ា សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ ជាឆ្លុះក្តាមថ្ម មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើស្នរមុខបីផ្លែដែកមុតស្រួចចាក់ទៅលើជនរង គ្រោះឈ្មោះយឿង អឹម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលអោយស្លាប់នៅនិងកន្លែង ។
ប្រភពបន្តថា ចំពោះមូលហេតុ គឺផ្តើមចេញពីទំនាស់ពាក្យសម្តីតែប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា) ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ