ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសុំ​​ជំនួយការពារ​​​សត្វ​ក្ងោក​​​ក្នុង​​ព្រៃ​​សហគមន៍ក្បែរ​វត្ត​ភ្នំ​ព្រះ​ធាតុ​​…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង ៖ សត្វ​ក្ងោក​​ដែល​ជា​​សត្វ​​កម្រ​មាន​ ត្រូវ​បាន​ជនល្មើស​ជិះឡាន​ទំនើប​មួយគ្រឿង​​ មក​លួច​បាញ់​សម្លាប់ ហើយខាង​​គណៈកម្មការ​វត្ត​ភ្នំ​ប្រ​ធាតុ ស្រុក​សាមគ្គី​មាន​ជ័យ បាន​សុំអ​ំពាវនាវ​ដល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់ផង ​។​ ហេតុការណ៍​បាញ់​សត្វ​ក្ងោក…

​​ខេត្តកំពង់ឆ្នាំង ៖ សត្វ​ក្ងោក​​ដែល​ជា​​សត្វ​​កម្រ​មាន​ ត្រូវ​បាន​ជនល្មើស​ជិះឡាន​ទំនើប​មួយគ្រឿង​​ មក​លួច​បាញ់​សម្លាប់ ហើយខាង​​គណៈកម្មការ​វត្ត​ភ្នំ​ប្រ​ធាតុ ស្រុក​សាមគ្គី​មាន​ជ័យ បាន​សុំអ​ំពាវនាវ​ដល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់ផង ​។​ ហេតុការណ៍​បាញ់​សត្វ​ក្ងោក កើតឡើង​នៅ​ក្នុងព្រៃ​សហគមន៍​ ក្បែរ​វត្ត​ភ្នំ​ព្រះ​ធាតុ​ស្ថិត ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ។ នេះ​បើ​តាម​ការ​អះអាង​របស់​គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ​ ។

ជួបជាមួយ​លោក​តា ច​ន្ទ័ ពន្លឺ ជាប្រធាន​គណៈកម្មការ​វត្ត​ភ្នំ​ប្រ​ធាតុ​បាន​​ឱ្យ​​ដឹង​ នា​​រសៀល​ថ្ងៃ​ទី​២៥ ឧសភា នេះ​ថា មាន​ក្រុម​ជនល្មើស​មួយ​ក្រុម​ជិះ​រថយន្តយ៉ាង​ទំនើប ដោយ​មាន​គ្នា៣នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​សត្វ​មួយ​ដើម បាន​មក​លួច​បាញ់​សត្វ​ក្ងោក​នៅ​ក្នុង​ព្រៃ​សហគមន៍ ដែល​នៅ​ជាប់​នឹង​វត្ត​ភ្នំ​ប្រ​ធាតុនេះ កាលពី​ថ្ងៃ​ទី២៤ ឧសភា ​ម្សិលមិញ ។​

លោកតាបន្តថា ខណៈនោះក៏មាន​កូន​សិស្ស​របស់​វត្តបាន​លួច​ថត​ពី​​សកម្មភាព​នៃ​ការ​បាញ់​សត្វ​ក្ងោក​ខាងលើ​នេះ ។ បន្ទាប់​មក ​ពួក​ក្រុម​ល្មើស​ទាំងនោះ​បាន​រត់ឡើង​រថយន្ត​​ជិះ​ចេញ​បាត់​អស់​ទៅ​ ។​ លោកតា​​បញ្ជាក់ថា​កាលពី​បួន​ប្រាំ​ថ្ងៃមុន​ ក៏​មានការ​លួច​បរបាញ់​សត្វ​ក្ងោក​នេះ​ដែរ​ ប៉ុន្តែ​សត្វ​ក្ងោក​ត្រូវ​គ្រាប់​បាន​ធ្លាក់​ចូល​មក​ងាប់​​នៅ​ក្នុង​វត្ត ហើយ​ត្រូវ​បាន​គណៈកម្មការ​រើស​យក​ទៅឆ្កាង ​ដើម្បី​រក្សា​ទុក ។​ គណៈកម្មការ​វត្ត​បាន​បញ្ជាក់​​ថា​ នៅ​ក្នុង​ព្រៃ​សហគមន៍​ដែល​ជាប់​នឹង​ភ្នំ​ប្រ​ធាតុ​ មាន​សត្វ​ក្ងោក​ជា​ច្រើន​ក្បាល​ជាមួយ​គ្នា​នោះ ក៏​មាន​សត្វ​ឈ្លូស ទន្សាយ​ជ្រូកព្រៃ និង​សត្វព្រៃ​ជា​ច្រើន​ទៀត ​។

ដូច្នេះ លោក​សូម​អំពាវនាវ​ដល់​អាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ​មេត្តា​ជួយ​ការពារ​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ផង ​ព្រោះ​ជាប្រភេទ​​​​​កម្រ​មានណាស់ ។​ ម្យ៉ាងវិញទៀត​ នៅ​តំបន់​ខាងលើ​នេះ ជា​តំបន់​ទេសចរណ៍​ផង ប្រសិនបើ​មាន​សត្វព្រៃ ទាំងនោះសម្រាប់​ការ​ទស្សនា​កម្សាន្ត នោះ​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​កើន​ឡើងជា​មិន​ខាន​​​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ