ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាន់​ខ្ពស់​ចិន​​ជំរុញ​ការ​វិនិយោគ​ឧស្សា​ហកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ាង យ៉ា​ជុន អនុរដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​និង​ធ្វើ​រាល់​កិច្ចការ​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ​កំពូល​គឺ​សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោក វ៉ាង យ៉ា​ជុន អនុរដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​និង​ធ្វើ​រាល់​កិច្ចការ​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ​កំពូល​គឺ​សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន និង​លោក​ប្រធានា​ធិ​បតី ស៊ី ជី​ង​ពីង បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​កន្លង​មក ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក វ៉ាង យ៉ា​ជុន បាន​មាន​ប្រសាសន៍​បែប​នេះក្នុងឱកាស​ចូល​ជួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា នៅ​វិមាន​សន្តិភាព ។

លោក វ៉ាង យ៉ា​ជុន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​ប្រធានាធិបតី ស៊ី ជី​ង​ពីង​លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង និង​លោក សុង តា​វ ជូន​ចំពោះ​សម្ដេច​តេ​ជោ ។ លោក វ៉ាង យ៉ា​ជុន មាន​ប្រសាសន៍​ថា កម្ពុជា​និង​ចិន​គឺជា​មិត្ត​ដែកថែប ហើយ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​លំដាប់​ល្អជា​ទីបំផុត ។

អ្វី​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នាកន្លង​មក នៅ​ក្នុង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​នៅ​ប្រទេស​ចិន គឺ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ហើយ​នាំ​មក​ជាមួយ​នូវ ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​និង​ប្រទេសទាំង​ពីរ​សម្រាប់​ការ​អភិវឌ្ឍ និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត ។

លោក​អនុរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា នៅ​ពេល​ដែល​លោក​ចុះ​ពី​យន្តហោះ​នៅ​ព្រ​លាន​អន្តរ​ជាតិ​ភ្នំពេញ ហើយ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​សង្កេត​ឃើញ​ថា​ភ្នំពេញ​ជាទី​ក្រុង​មួយ​ដែល​មាន​ភាព​រស់​រវើក ស្អាត​ប្រិ​មប្រិ​យ ហើយ​ក៏​មាន​សក្តានុពល​យ៉ាងច្រើន​។

លោក​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ដែរ​ថា​លោក​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុងព្រះសីហនុ​ដើម្បី​សិក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កា​រវិ​និយោគ​និង​ឧស្សាហកម្ម ពិចារណា​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ការ​វិនិយោគ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហ​កម្ម​នៅ​ទី​ក្រុងព្រះសីហនុ មានការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ។

ចិន​នឹង​បន្ត​ជំរុញ​កា​រវិ​និយោគ​មក​កាន់​កម្ពុជា ហើយ​ក៏​ជំរុញ​ការ​បើក​ទី ផ្សារ​មក​កាន់​កម្ពុជា​ផង​ដែរ ។ ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ។ ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង លោក លី ខឺ ឈាង និង​លោក សុង តា​វ ។ សម្ដេច​ក៏​បាន​យល់​ស្រប​ទាំងស្រុង​ជាមួយនឹង​ការ​លើក​ឡើង​របស់​លោក វ៉ាង យ៉ា​ជុន ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផង និង​សក្តានុពល​ក្នុង​ការ​ង្រី​ក​កិច្ច សហប្រតិបត្តិការ​ផង ។

ជា​ពិសេស ឈរ​លើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​ដែល​ជា​ឯកសារ​ប្រ វ​ត្តិ​សាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​មួយ ជោគវាសនា​មួយ ដែល​បាន​ចុះហត្ថលេខា​កន្លង​មក ។ ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​កាន់​កម្ពុជា និង​ការ​បើកចំហ​ទីផ្សារ​ដល់​កសិផល​និង​ផលិតផល​របស់​កម្ពុជា​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ