សាកពីបច្ចេកវិទ្យាថ្មី សាងសង់កម្រាលនិងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក
- សៀមរាប
ខេត្តសៀមរាប ៖ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២៤ ឧសភា…
ខេត្តសៀមរាប ៖ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២៤ ឧសភា…
ខេត្តសៀមរាប ៖ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២៤ ឧសភា ថា ក្រុមហ៊ុនរបស់ជប៉ុនបានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង
អំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹកតាមបណ្តោយផ្លូវ២ធ្នូ ប្រវែង៩៣ម៉ែត្រ ចាប់ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលជាបច្ចេកវិទ្យានិងស្តង់ដារជប៉ុន ។
មកដល់ថ្ងៃទី១២ មេសា ការកម្រាលបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ២ធ្នូត្រូវបានបញ្ចាប់ និងបានដាក់ឱ្យប្រើប្រាស់សាកល្បង ដែលរហូតមកដល់ថ្ងៃទី២៤ ឧសភា នេះ កម្រាលបេតុងជ្រាប ទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះ បានទទួលទឹកភ្លៀងខ្លាំងៗ សម្រាប់ក្នុងរដូវវស្សា ។
ជាក់ស្តែង មានភ្លៀងធ្លាក់មកជាច្រើនដង ក្នុងរដូវប្រាំងនេះឃើញថា វាអាចជ្រាបទឹកបានលឿន និងមិនមានការដក់ទឹកនៅលើផ្លូវទៀតឡើយ ហើយបានធ្វើឱ្យតាមបណ្តោយផ្លូវនៃការសាកល្បងអំពីបច្ចេកវិទ្យា
ថ្មីការសាងសង់កម្រាលបេតុងជ្រាបទឹកនេះ នៅមានភាពស្អាត និងងាយស្រួលដល់ការធ្វើដំណើរមកកម្សាន្តដល់ភ្ញៀវទេសចរ ។
លោក គឹម ប៉ុណ្ណា បានបញ្ជាក់ទៀតថា ដោយសារតែឃើញពីប្រសិទ្ធភាពនៃគម្រោង សាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាលបេតុងជ្រាបទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះដែរ លោកមានគម្រោងស្នើទៅអភិបាលខេត្តសៀមរាប ឱ្យមានការក្រាលកម្រាលបេតុងជ្រាបទឹកនេះ នៅតំបន់ Pub Street នេះឱ្យបានទាំងអស់ ព្រោះវាមានអាចជ្រាបទឹកបានលឿន និងមានពណ៌បៃតង ផ្កាឈូកឆ្លាស់គ្នាស្អាត ប៉ុន្តែលោក មិនទាន់ហ៊ានបញ្ជាក់ថា ការស្នើសុំនេះបានជោគជ័យឬយ៉ាងណានោះទេ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ