ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ឪពុកធំ​រំលោ.ភ​ក្មួយ​ស្រី​រួច​សម្លា.ប់​​បំបិទមាត់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ឃាតករ​ដែល​ជា​ឪពុកធំ នាំ​យក​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​សម្លាប់​យកចង​ឆ្កាង​នឹង​ឈើ​៤​ដើម​ រួច​បោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​ ដើម្បី​បំបិទមាត់។ ទោះ​ជា​យ៉ាងណា ក្រោយ​ពេល​សម្លាប់​បាន​មួយ​យប់…

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ឃាតករ​ដែល​ជា​ឪពុកធំ នាំ​យក​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច រួច​សម្លាប់​យកចង​ឆ្កាង​នឹង​ឈើ​៤​ដើម​ រួច​បោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​ ដើម្បី​បំបិទមាត់។ ទោះ​ជា​យ៉ាងណា ក្រោយ​ពេល​សម្លាប់​បាន​មួយ​យប់ ជន​ដៃដល់​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​មិន​ខុស​ពី​ឈាម​ស្រែក​ស្បែក​ហៅ​ឡើយ ។ ហេតុការណ៍​រំលោភ​សម្លាប់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ​ចំណុច​មាត់​ស្រះ​ទឹក​វាល​ចម្ងាយ​៦៥០​ម៉ែត្រ ខាងកើត​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហុង ស្រី​ដាវ ភេទ​ស្រី អាយុ​៩​ឆ្នាំ រស់នៅ​ជាមួយ​ជីតា​ឈ្មោះ ហាក់ គឹ​ម​ហុង​ អាយុ​៥២​ឆ្នាំ និង​ជីដូន​ឈ្មោះ​ជា​ស្រី អាយុ​៥៤​ឆ្នាំ ។ ក្មេង​ស្រី​រង​គ្រោះ មាន​ឪពុក​ឈ្មោះ ផេង កក្កដា អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ គង់ ច្រ​ម៉ក់ អាយុ​៣១​ឆ្នាំ បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ផ្លុ​ង ហុ​ក​លី ហៅ​ហុ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ឪពុកធំ​ជីដូនមួយ​របស់​កុមារី​រង​គ្រោះ ។ ដោយ​ប្រពន្ធ​របស់​ជន​ជា​ឃាតករ​នេះ​ត្រូវជា​បងជីដូនមួយ​ឪពុក​កុមារី​រង​គ្រោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃខែ​ឆ្នាំ​ខាងលើ​វេលា​ម៉ោង ២០​និង​១៥​នាទី​ឈ្មោះ ផ្លុ​ង ហុ​ក​លី បាន​ទៅ​យក​ក្បាល​ពិល​ដែល​បញ្ចូល​ភ្លើង​នៅផ្ទះ​របស់​ខ្លួន​មក​ឱ្យ​ជីតា​ដែល​កុមារី​នៅ​ជាមួយ ហើយ​ចេញ​ទៅ​វិញ​ដោយ​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឆ្លុះ​កង្កែប ជាមួយ​គ្នា​ហើយ​ជីតា​ក៏​មិន​ថា​អី​ដែរ ដោយ​យល់​ថា​ជា​ឪពុកធំ​និង​ក្មួយ ។ លុះ​ដើរទៅ​ដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​២១ ជន​គម្រក់​នេះ​បាន​ចាប់រំលោភ​នាង​តូច​រហូត​បាន​សម្រេច រួច​សម្លាប់ យក​សព​ចង​ភ្ជាប់​និង​ដើមឈើ​ចំនួន​៤​ដើម​ហើយ​ពន្លិច​ចូល​ទៅ​ក្នុង​ទឹកស្រះ​ដើម្បី​បំបិទ​ភស្តុ​តាង ។

បន្ទាប់​មក​ជន​នេះ​ ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ជួប​និង​ជីដូន​របស់​ក្មេង​ស្រី​ក៏​បាន​សួរ​រក​ចៅ​ហើយ​ជន​ដៃដល់​ក៏​បាន​ឆ្លើយ​ថា ចៅ​របស់​យាយ​មិន​បាន​ទៅ​ជាមួយ​ខ្លួន​ទេ ។បន្ទាប់​មក​យាយ​ជា​ជីដូន​ក៏​បាន​រក​អ្នក​ជិតខាង​ឲ្យ​ជួយ​ដើរ​រក​ទាំង​យប់ ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ ឧសភា ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង​មានការ​ជួយ​រុករក​ក៏​ឃើញ​សព​នៅ​ក្នុង​ស្រះ​ទឹក ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រៃ​វែង សហការ​ជាមួយ​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល ចុះ​ជួយ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ហើយ​ទីបំផុត​ក៏​ឈាន​ដល់កំណត់​មុខសញ្ញា​ឃាត់ខ្លួន ជន​ដៃដល់​ខាងលើ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​និង​សម្លាប់​មែន​ដើម្បី​បំបិទមាត់​ហើយ​ជន​ដៃដល់​ ត្រូវ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ