ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តា​ប់ទ​ង្វើ​ម្តាយ​និង​កូនស្រី​ដែល​ជា​ឃាត​ករ​​នេះ​…​គឺ​ហ៊ាន​និង​សាហា.វ​បំផុត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង ​ម្តាយនិងកូនស្រីធ្វើ​សកម្មភាព​សម្លាប់លើបុរសជាប្តី​ និង​ជាកូនប្រសារ ​គឺដំបូង​កាប់រួច​បាន​​យកខ្សែភ្លើងនិងស្កុតមកចងដៃជើង ​ទើបយកកាំបិតមក​ចាក់​សម្លាប់​បន្ថែម​ ព្រោះខ្លាចតដៃពួកគេវិញ ។ ​គួរបញ្ជាក់ថា…

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង ​ម្តាយនិងកូនស្រីធ្វើ​សកម្មភាព​សម្លាប់លើបុរសជាប្តី​ និង​ជាកូនប្រសារ ​គឺដំបូង​កាប់រួច​បាន​​យកខ្សែភ្លើងនិងស្កុតមកចងដៃជើង ​ទើបយកកាំបិតមក​ចាក់​សម្លាប់​បន្ថែម​ ព្រោះខ្លាចតដៃពួកគេវិញ ។ ​គួរបញ្ជាក់ថា ពេលនេះជន​ដៃដល់ទាំង២នាក់ (ម្តាយនិងកូនស្រី) ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន នាថ្ងៃទី២៥ ឧសភា នេះ ។

សេចក្តីរាយករណ៍បន្តថា ​ឃាតករ​ទាំង២នាក់ ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខ​របរ​​នៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេ​បាសក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយឡែក ជនរងគ្រោះជាប្តី​បាន​ស្លាប់ មាន​ឈ្មោះគឹម យ៉ត អាយុ២៩ឆ្នាំ ​ជាបុគ្គលិក​ក្រុមហ៊ុន​ឯកជនមួយ​ ​។

បើតាមការសារភាព​​ឃាតករទាំង២នាក់ថា ​គឺផ្តើមចេញ​ពី​ទំនាស់រឿងលុយ រហូតឈាន​ដល់​រួម​គ​ំនិត​គ្នា​សម្លាប់​តែម្តង ។ ​​តាមការសារភាព​ដឹងទៀតថា ប្តី-ប្រពន្ធនេះបានរៀបការគ្នា កាលពី​ថ្ងៃទី២៦​ មករា ឆ្នាំ ២០១៩ កន្លងមក ហើយបាននាំគ្នាមកជួល​ផ្ទះកើតហេតុស្នាក់​ ។ លុះ​នៅ​ម៉ោងប្រមាណ​៩ព្រឹកថ្ងៃទី​២៤ ​ឧសភា នារីប្រពន្ធឈ្មោះ​ង៉ូយ សុម៉ារី បានសុំលុយប្តី១ម៉ឺនរៀល ហើយត្រូវប្តីមិនព្រម ក៏មានទំនាស់សម្តី​បែក​​ផ្សែង​។ ​ខណៈនោះ​ ប្តីក៏បានប្រើហិង្សា​ចាប់ច្របាប់.ក​​ប្រពន្ធ (នារីដៃដល់) ។

​ប្រភពបន្តថា ពេលនោះ នាង​បាន​​ស្រែក​ហៅ​ឱ្យ​ម្តាយ​មក​ជួយ។ ភ្លាមនោះ ​ម្តាយឈ្មោះគឹម ធីតា ​ទាញ​កាន់​កាំបិត​តាំងបុ័ងតោ មកកាប់លើ​បុរស​ជាកូនប្រសារចំកញ្ចឹងក​បណ្តាលឱ្យ​ដួល ។​​ ដោយសារ​តែ​ខ្លាច​ត​ដៃ ​ប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង និងស្កុតចងរុំដៃនិងជើងរួច យកកូនកាំបិតចាក់​២​កាំបិត​ថែម​​លើប្ត​ីស្លាប់តែម្តង ។

តាមព័ត៌មានអោយដឹង​ថា បន្ទាប់ពីរួមគំនិតគ្នា​កាប់និងចាក់សម្លាប់​ហើយ ក៏បានចាក់សោផ្ទះ ​ហើយនាំ​ទៅប្រាប់ឪពុកដែលជានគរបាល នាំាំខ្លួន​ពួកគេ​​មកសារភាព​តែម្តង ។ តាមព័ត៌មានបានឱ្យ​ដឹងទៀតថា កន្លងមក បន្ទាប់ពីរៀបការរួច ២នាក់ប្តីប្រពន្ធតែងមានទំនាស់គ្នាណាស់ គឺភាគច្រើនគឺរឿងប្រចណ្ឌ ។ ​ខណៈប្រពន្ធសុំប្តីទៅចុះសំបុត្រអាពាហ៍ពិហាហ៍ តែប្តីមិនព្រមទៅ ហើយ​ចេះតែគេចថា ចាំ២ឆ្នាំទៀតសិន។

ប្រភពបន្តថា នៅថ្ងៃទី២៣ ឧសភា នារីជាប្រពន្ធ​បានហៅម្តាយមកជួយមើលប្តីដែលមានជំងឺ តែមិន​នឹក​ស្មានថា កើតមានទំនាស់ឈានទៅកាប់សម្លាប់​ប្តីបែបនេះ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ