ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោសស៊ុនធិ និង​មនុស្ស​ម្នាក់ទៀត​ដាក់គុក៦ខែ​ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក​ថាក់ស៊ីន

13 ឆ្នាំ មុន

យោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍​របស់ថៃ ដែល​ផ្សាយ​ជា​ភាសា​​អង់​គ្លេស​នៅថ្ងៃទី​២ កញ្ញា ឱ្យ​ដឹង​ថា តុលាការ​ឧក្រិដ្ឋ​កម្មថៃ​កាលពីថ្ងៃទី​២ កញ្ញា បានសំរេច​កាត់ទោស​លោក​ស៊ុន​ធិ​ លឹម​ថង​គុន ជា​មេ​ដឹកនាំក្រុម​សម្ព័ន្ធ​ភាព​​ប្រជាជន​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​គេស្គាល់​ថា​ ជា​ក្រុម​អាវ​លឿង​​មានភក្តី​​ភាព​ចំពោះ​របប​រាជា​និយម​សៀម និងជន​ម្នាក់​ទៀត​ឈ្មោះ​សារ៉ូចាផន ឧត្តម​សគ្គ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ ក្នុង​ម្នាក់ និង​ព្យួរ​ទោស​រយៈ​ពេល​​២ឆ្នាំ

យោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍​របស់ថៃ ដែល​ផ្សាយ​ជា​ភាសា​​អង់​គ្លេស​នៅថ្ងៃទី​២ កញ្ញា ឱ្យ​ដឹង​ថា តុលាការ​ឧក្រិដ្ឋ​កម្មថៃ​កាលពីថ្ងៃទី​២ កញ្ញា បានសំរេច​កាត់ទោស​លោក​ស៊ុន​ធិ​ លឹម​ថង​គុន ជា​មេ​ដឹកនាំក្រុម​សម្ព័ន្ធ​ភាព​​ប្រជាជន​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​គេស្គាល់​ថា​ ជា​ក្រុម​អាវ​លឿង​​មានភក្តី​​ភាព​ចំពោះ​របប​រាជា​និយម​សៀម និងជន​ម្នាក់​ទៀត​ឈ្មោះ​សារ៉ូចាផន ឧត្តម​សគ្គ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ ក្នុង​ម្នាក់ និង​ព្យួរ​ទោស​រយៈ​ពេល​​២ឆ្នាំ ក្រោយពី​តុលា​ការ​​រក​ឃើញ​ថា អ្នកទាំង​ពី​រមានទោស​កំហុស​ពី​បទបង្ខូច​កេរ្តិ៍​ឈ្មោះ​​លោក​ថាក់ស៊ីន ស៊ី​ណាវ៉ាត្រា អតីតនាយករដ្ឋ​មន្ត្រី​ដែលមាន​ប្រជា​ប្រិយភាព ។

កាសែត​​បាង​កក​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា តាម​ពាក្យ​បណ្តឹង​ដែលបាន​ដាក់​​នៅ​ថ្ងៃទី​២៤ សីហា ឆ្នាំ​២០០៧ លោក​ស៊ុនធិ និង​លោក​សូរ៉ា​ចា បាន​រៀប​ចំ​កម្មវិធីមួយឈ្មោះ “Yam Fao Paen Din” ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ STV ដែល​ក្នុង​កម្ម​វិធី​នោះមានការធ្វើ​សុន្ទករថា​ទៅ​កាន់​អ្នក​គាំទ្រ​ក្រុម​អាវលឿង នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ ក្នុងសុន្ទរកថានេះ លោក​ស៊ុនធិ តាមការ​ចោ​ទ​ប្រកាន់​បាន​ដកស្រង់​សំដី​លោក​ស៊ូ​រ៉ា គៀត សាធី​រ៉ាថៃ អតីត​ឧបនាយករដ្ឋ​មន្ត្រី​ថៃ ដែល​បានថ្លែង​​រយៈ​ពេល​ប្រហែល​៨​ម៉ោង​ ក្រោយ​ពី​រដ្ឋ​ប្រហារ​ដែល​ទំលាក់​លោក​ថាក់​ស៊ីន ​ចេញ​ពីតំណែង​ថ្ងៃ​ទី​១៩ កញ្ញា ២០០៦ ។ សុន្ទរកថា​នោះដែល​ធ្វើ​ឡើង​ដោយ​លោក​ស៊ុនធិ និងការ​ចោទ​ប្រកាន់​លោក​ថាក់ស៊ីន ពី​បទ​​ប្រមាថ​ព្រះ​មហាក្សត្រ​ ត្រូវ​បាន​ចាត់​ទុកថា ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ថាក់ស៊ីន ។

ទាក់​ទិន​ទៅនឹង​ករណី​នោះ​របស់​ឈ្មោះ​ស៊ុនធិ ក៏​មានការ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​ស៊ុនធិ និង​លោក​សូរ៉ាចាផន​ ពីបទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ថាក់ស៊ីន លុះ​នៅថ្ងៃទី​២ កញ្ញា តុលាការ​ឧក្រិដ្ឋ​កម្ម​ថៃ​បានរកឃើញ​ថា អ្នក​ទាំង​២​មាន​ទោ​សកំហុស​​ពី​បទ​បង្ខូច​កេរ្តិ៍ ឈ្មោះ​លោក​ថាក់ស៊ីន ហើយ​សំរេច​កាត់ទោស​អ្នក​ទាំង​​២​ដាក់ពន្ធ​នាគារ​៦​ខែ​ម្នាក់ និង​ព្យួរ​ទោស​​រយៈ​ពេល​២​ឆ្នាំ​ទៀត ។ កាសែត​បាង​កក​ប៉ុស្តិ៍​​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ត្រូវ​កាត់ទោស​ដាក់ពន្ធនាគារ​ម្នាក់​៦ខែ និង​ព្យួរ​ទោស​២ឆ្នាំ លោក​សុនធិ និង​លោកសូរ៉ា​ចាផន​ ក៏​ត្រូវ​បានតុលាការ​ពិន័យជាប្រាក់​២០.០០០​បាត​ក្នុង​ម្នាក់ទៀត​ផងដែរ ហើយ​លើស​​ពីនេះ​ទៅ​ទៀត អ្នក​ទាំង​ពីរ​ត្រូវបាន​តុលាការ​បញ្ជា​ឱ្យ​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវសាលក្រម​របស់​តុលា​ការ​​ក្នុង​កាសែត​៥​រយៈ​ពេល​៧ថ្ងៃ​ជាប់​ៗគ្នា ។

ទាក់ទិន​នឹង​សុន្ទរកថា​របស់​លោក​សុនធិ​ខាង​លើ​ តាមការ​ចោទប្រកាន់​ លោក​ស៊ុនធិ បាន​ចោទ​​លោកថាក់​ស៊ីន ​ថា​ ​មើ​ល​ងាយ​និង​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ។ ដើម្បី​ជា​ការឆ្លើយ​តប​ចំពោះ​​​អត្ថាធិប្បាយ​របស់​លោក​ស៊ុន​ធិ នោះ​​លោ​ក​ថាក់​ស៊ីន ក៏​បានដាក់​ពាក្យ​បណ្តឹង​ពីបទ​បង្ខូច​​កេរ្តិ៍​ឈ្មោះ​​​ប្រឆាំង​លោក​ស៊ុនធិ និង​លោក​សូរ៉ាចាផន ដែល​ចូលរួម​ក្នុង​កម្ម​វិធីជាមួយ​លោក​ស៊ុន​ធិ ដែរ តាម​រយៈ​មេធាវីរបស់​លោក​នៅ​ក្នុង​​ប្រទេស​ថៃ ។ លោកស៊ុនធិ ខឹម​ថង​គុន ដែល​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​ក្រុមបាតុ​ករ​អាវលឿង ក៏​ត្រូវ​បានចោទប្រកាន់​​ពី​បទ​ភេរវកម្ម​ផងដែរ កាលពី​ខែ​មុន​ចំពោះការ​ដឹកនាំ​ក្រុម​បាតុករ​អាវ​លឿង​កាន់​កាប់​ព្រលាន​យន្តហោះ​សំខាន់​២ ក្នុង​ទីក្រុង​បាងកក កាលពីឆ្នាំ​​២០០៨ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​បាតុ​កម្ម​ផ្តួល​រំលំរដ្ឋាភិបាល​ដែលមាន​សម្ព័ន្ធ​​ភាពជាមួយ​លោក​ថាក់ស៊ីន ៕