សម្រាប់ក្មេងស្រីតូច «អ៊ិនទ័រ រុងរ៉ៈដា» ដែលគ្រប់គ្នាស្គាល់ថា «ឈើ» តារាសម្ដែងក្មេងតូចរបស់ថៃដែលល្បីខ្លាំងតាំងពីរឿង «ប្រពន្ធ 2018» ហើយចុងក្រោយនេះមានរឿង «អរុណា 2019» និង «ឡៃឡា កូនស្រីយក្ស» ហើយថែមទាំងរឿងភាគបែបកំប្លែង «សុភាពបុរសសុទ្ធសាធ» ទៀតផង ដែលធ្វើឱ្យនាងតូចរូបនេះត្រូវធ្វើការ 7 ថ្ងៃ ក្នុង1សប្ដាហ៍ ។
ចុងក្រោយនេះអូន អ៊ិនទ័រ បានចូលរួមក្នុងក្មវិធីទូរទស្សន៍មួយរបស់ថៃហើយបានទទួលស្គាល់ថា នាងរៀនផង ធ្វើការផង វាពិតជាហត់ តែម្ដាយរបស់នាងបានប្រាប់ថា ការរៀនសូត្រគឺពិតជាសំខាន់ដែលមិនអាចចោលបាន តែការងារសិល្បៈក៏ជារឿងដែលនាងស្រឡាញ់ ។
ពេលសួរថា ដឹងឬអត់ថា ខ្លួនក្លាយជាសេដ្ឋីតូចហើយ ជាមួយនឹងទឹកប្រាក់សន្សំបានខ្ទង់លានបាតឯណោះ អ៊ិនទ័រ ក៏តបថា មិនដឹងដែរ ប៉ុន្តែលុយដែលបានពីការធ្វើការ អ្នកម្ដាយដាក់ចូលកុងធនាគារឱ្យចាំមិនបានថា មានប៉ុន្មានទេ ហើយម្ដាយនាងបានប្រាប់ថាលុយដែលបានពីការសម្ដែងនេះមិនបានយកមកប្រើអីទេ តែទុកជាទុនសម្រាប់រៀន និងបង់ថ្លៃសាលាឱ្យប្អូនប្រុសផងដែរ ។
ខណៈពេលដែល ម្ដាយរបស់ អ៊ិនទ័រ ប្រាប់ទៅអ្នកដែលរិះគន់ថា នាងប្រើកម្លាំងកូនធ្វើការតាំងពីម៉ោង៨ព្រឹក ដល់៩យប់ អ្នកម្ដាយក៏តបវិញថា បង្ខំមិនបានទេ តែនាងអាចធ្វើបាន ព្រោះនាងមានចិត្តចង់ធ្វើ គាត់មានក្ដីសុខក្នុងការធ្វើការនេះនៅជាមួយបងៗ ឃើញ និងពេញចិត្តលទ្ធផលការងាររបស់ខ្លួនឯង ។ ដូច្នេះមិនបានបង្ខំកូនឱ្យធ្វើទេ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ