ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើ​ឱ្យមហាមិត្ត​ចិន​ផ្អាក​ធ្វើ​រឿង​សំខាន់​១

4 ឆ្នាំ មុន

ប្រទេស​ចិន​៖ ក្រុមហ៊ុន Macquarie Capital Ltd បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Asia Times កាលពី​ថ្ងៃ​ទី២០ ឧសភា…

ប្រទេស​ចិន​៖ ក្រុមហ៊ុន Macquarie Capital Ltd បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Asia Times កាលពី​ថ្ងៃ​ទី២០ ឧសភា ​កន្លង​មក​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច ខណៈ​ដែល​ជួបនឹង​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​ប្រទេស​ចិន​នឹង​ផ្អាក​ការ​ចេញ​វិធានការ​រឹត​បន្តឹង​សម្រាប់​វិស័យ​អចលនទ្រព្យ ។

លោក David Ng Ka-chun ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​ក្នុង​ហុងកុង​និង​ប្រទេស​ចិន​នៅ Macquarie បាន​និយាយ​ថា «​សេដ្ឋកិច្ច​ប្រទេស​ចិន​កំពុង​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​កាន់តែ​ច្រើន​ខណៈ​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​។ ទីផ្សារ​អចលនទ្រព្យ​មិន​មានឱកាស​ច្រើន​ក្នុង​ការ​មើលឃើញ​វិធានការ​រឹត​បន្តឹង​ក្នុងឆ្នាំនេះ​ទេ​»​។

លោក​បាន​បន្ត​ថា «​តាំងពី​ខែតុលា​មុន​មក ពួក​យើង​មើលឃើញ​តម្លៃ​អចលនទ្រព្យ​កើនឡើង ៥%​ក្នុង​ទីក្រុង​ធំ​ៗ និង​ទីក្រុង​បន្ទាប់បន្សំ​ទី​ពីរ​ក្នុង​ប្រទេស​ចិន​… តម្លៃ​ផ្ទះ​ដែល​ទើបតែ​សាងសង់​រួច​ក្នុង​ប្រទេស​ចិន​អាច​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ក្នុង​ឆមាស​ទី​២​នា​ឆ្នាំ​នេះ​»​។

យោង​ទៅ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ដែល​ទើបតែ​សាងសង់​រួច​ក្នុង​ប្រទេស​ចិន​កើនឡើង​បាន​០.៥%​ជា​រៀង​រាល់​ខែ​ក្នុង​ទីក្រុង​បេ​កាំ​ង ០.៣%​ក្នុង​ទីក្រុង​សៀង​ហៃ ១.១% ក្នុង​ទីក្រុង Guangzhou និង ០.៤% ក្នុង Shenzen កាលពី​ខែមេសា​។ អត្រា​លូតលាស់​ប្រចាំឆ្នាំ​វិញ​ស្មើ ៣.៥% ក្នុង​ទីក្រុង​បេ​កាំ​ង​, ១.៥% ក្នុង​ទីក្រុង​សៀង​ហៃ​, ១៣.៣% ក្នុង​ទីក្រុង Guangzhou និង ០.៧% ក្នុង Shenzen ។ ប៉ុន្តែ​ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​អាច​នឹង​ជួយ​ដល់ទី​ផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន ។

លោក Larry Hu ដែល​ជា​ប្រធាន​ផ្នែក​ផលិតផល​សេដ្ឋកិច្ច​និង​ទីផ្សារ​នៅ Macquarie បាន​និយាយ​ថា ក្រៅពី​គោលនយោបាយ​ហិរញ្ញវត្ថុ​និង​រូបិយ​វត្ថុ​ទូទៅ​ហើយ តំណាងរាស្ត្រ​ក្នុង​ប្រទេស​ចិន​អាច​ងាក​ទៅ​វិធានការ​ដទៃ​ដូច​ជា​បន្ធូរ​ការ​រឹ​បន្តឹង​លើ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​គោលនយោបាយ​អចលនទ្រព្យ​ជាដើម ។

លោក Ng បាន​បន្ថែម​ទៀត​ថា បើ​ទោះជា​ទីក្រុង​ផ្សេង​ៗ​មាន​គោលនយោបាយ​ខុស​ៗ​គ្នា​ពិតមែន​ក្តី និ​ន្ន​ការ​រួម​គឺ​ងាក​ទៅ​កាន់ការ​បន្ធូ​ការ​រឹត​បន្តឹង​ច្រើន​ជាង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ