ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បង្កើត​កូនស្រី​ទាំង​២​មក​…​ដើម្បី​ទុក​កំដ​តណ្ហា​បែប​នេះ​ឬ?

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​​ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​នគរបាល​ខេត្តបាន​ធ្វើការ​ឃាត់​បុរស​ម្នាក់កាលពី​ថ្ងៃ​ទី​២៤​ ឧសភា ដោយជាប់ពាក់ព័ន្ធពីបទ​រំលោភ​សេពសន្ថវៈលើ​កូនស្រី​បង្កើត​​​២​នាក់​ម្នាក់​ រហូត​ម្នាក់​​មាន​ផ្ទៃពោះ​៧​ខែទៅហើយ ។ សេចក្តីរាយការណ៍បន្តថា បុរស​ខាងលើ…

​​ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​នគរបាល​ខេត្តបាន​ធ្វើការ​ឃាត់​បុរស​ម្នាក់កាលពី​ថ្ងៃ​ទី​២៤​ ឧសភា ដោយជាប់ពាក់ព័ន្ធពីបទ​រំលោភ​សេពសន្ថវៈលើ​កូនស្រី​បង្កើត​​​២​នាក់​ម្នាក់​ រហូត​ម្នាក់​​មាន​ផ្ទៃពោះ​៧​ខែទៅហើយ ។

សេចក្តីរាយការណ៍បន្តថា បុរស​ខាងលើ ​ឈ្មោះ កាន់ ផ​ល្លី អាយុ​៥៦​ឆ្នាំ ​ជា​កសិករ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ដោយឡែក កូនស្រី​ម្នាក់​អាយុ​១៩​ឆ្នាំ (មាន​ផ្ទៃពោះ​៧​ខែ) និង​ម្នាក់​ទៀត អាយុ​១៤​ឆ្នាំ ។ ក្រោយការឃាត់ខ្លួន ជននេះ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​ពិតជា​បាន​រំ​លោភ​កូនស្រី​ច្បង​មែន ចំណែក​កូន​ប្អូន​ មិន​បាន​រំលោភ​ទេ ។

ទោះជា​យ៉ាងណា កូនស្រី​ប្អូន​នៅ​តែ​អះអាង​ថា ខ្លួន​ពិតជា​ត្រូវ​បាន​ឪពុក​រំលោភផង​ដែរ ។ បើតាម​ការ​បំភ្លឺ​ពី​កូនស្រី​ច្បង​បញ្ជាក់​ថា ខ្លួន​ពិតជា​ត្រូវ​បាន​ឪពុក​​រំលោភ​​ខ្លួន​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ និង​បន្ត​រំលោភ​រហូត​មាន​ផ្ទៃពោះ​៧​ខែបែបនេះ ។ ​ខ្លួននាង​​មិន​ហ៊ាន​និយាយប្រាប់នរណាទេ ព្រោះតែ​​ខ្លាចការ​គំរាម​សម្លាប់​របស់ឪពុកនាង​ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ