អត់ដឹងល្បឿន​គាត់​ប៉ុន្មាននោះទេ​​…​សឹង​តែ​ម្ខាងៗ​​ខ្ទេច​ជីវិតទៅ​ហើយ​


ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៤-១២៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវនិង​រន្ធត់​មួយ ​រវាង​ធុនធំ២គ្រឿង គឺរថយន្ត​កុង​ត័​រ​ន័​របុក​ជាមួយ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក ខណៈ​​​បើកក្នុង​ទិសដៅ​​បញ្ច្រាស​គ្នា បណ្តាល​ម្នាក់​​រង​របួស​ធ្ងន និង​​ម្នាក់​ទៀត​អាច​​សល់​អាយុជីវិតហើយ​​គេចខ្លួន​បាត់ ។

ហេតុការណ៍​កើតឡើង កាលពី​វេលា​ជិត​០៧​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នេះ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​កន្លែង​កើត​ហេ​តុ ភាគី​រថយន្ត​ផ្ទុក​កុងតឺន័រ ាន​ពាក់​ស្លាក​លេខ ភ្នំពេញ​3E-5992 ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ ​បុរស​អ្នកបើកបរ​រង​របួស​យ៉ាង​ធ្ងន់​ ។ ដោយឡែក ខាង​រថយន្ត​សណ្តោងរ៉ឺម៉ក មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-2051 អ្នកបើករត់គេច​ខ្លួន​បាត់ ។

​ទោះបីជា​យ៉ាងណា ​​គេ​នៅមិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ច្បាស់លាស់ទេ ហើយ​ចំពោះ​អត្តសញ្ញាណ​អ្នក​រង​គ្រោះ ក៏​មិន​ទាន់​ស្គាល់ដែរ ដោយ​ភ្លាមៗសមត្ថកិច្ច​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ និង​សម្រួល​ចរាចរណ៍​ទៅ​-​មក​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងផ្សាយជូនបន្ត ។

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ