ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ម្សិលមិញ​…​រន្ទះបា.ញ់​ប្រហារ​គោ​ងាប់​អស់​៧​ក្បាល

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖​ សេចក្តីរាយការណ៍ឱ្យដឹងថា គោ​ចំនួន៧​ក្បាលក្នុង​នោះ​មានញី៤​ក្បាលបាន​ងាប់​ក្បែរ​ៗ​គ្នា ឱ្យ​សោកស្តាយបំផុត នៅ​ក្នុងហេតុការណ៍​​រន្ទះបាញ់​ កើត​ឡើង​កាលពីវេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​ក្នុង​ភួ​មិ​សាន្ត​ស​ ឃុំ​អ​ន្សា​ចំបក់​…

ខេត្តពោធិ៍សាត់៖​ សេចក្តីរាយការណ៍ឱ្យដឹងថា គោ​ចំនួន៧​ក្បាលក្នុង​នោះ​មានញី៤​ក្បាលបាន​ងាប់​ក្បែរ​ៗ​គ្នា ឱ្យ​សោកស្តាយបំផុត នៅ​ក្នុងហេតុការណ៍​​រន្ទះបាញ់​ កើត​ឡើង​កាលពីវេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​ក្នុង​ភួ​មិ​សាន្ត​ស​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍ ខណ​ៈ​មាន​​មេឃ​​​ភ្លៀងមួយមេ​ហើយ​​ហ្វូង​គោ​ទាំងនោះ ​កំពុង​ជ្រក​ក្រោម​ដើមឈើ​ ក្បែ​រខ្ទម​អ្នកតា​សាត់ ​ក៏​រន្ទះបាញ់​តែម្តង ​។

សេចក្តីរាយការណ៍បន្តថា ​ម្ចាស់​គោ​ត្រូវបាន​ស្គាល់ឈ្មោះ​ប៉ែន ​ធឿ​ន​ អាយុ​៥៧ឆ្នាំ ​រស់នៅ​​​ក្នុងភូមិ-​ឃុំ​កើតហេតុ​ខាងលើ​ ។ ជាមួយ​គ្នានោះ ​នៅ​ឯស្រុក​បាកាន​ឯណោះ​វិញ ត្រូវ​​បាន​​​អធិការ​នគរបាល​ស្រុក​​ឱ្យ
ដឹង​ដែរ​ថា​ ក៏មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ​បាន​ប៉ើង​ដំបូង​ធ្លាក់​ពី​ជើង​តាង​ និង១ខ្នង​ទៀត​ប៉ើង​ដំបូល​ទាំងអស់​ ចំណុចភូមិ​​សំ​សាន្ត ​ឃុំ​តា​លោ​ ដែលរងគ្រោះ​មាន២​គ្រួសារ​ និង​ក្នុងឃុំ​បឹង​បត់​កណ្តោល​ មាន១​គ្រួសារ​ទៀ ។

ទោះបីជាយ៉ាងណា មិន​មាន​មនុស្ស​បាន​រង​គ្រោះថ្នាក់នោះទេ ។ សូមបងប្អូន​មានការប្រុងប្រយ័ត្នចំពោះ​សុវត្ថិភាព​ខ្លួនឯង ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មាននឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ