ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អាហារ​មាន​ផ្ទុក​សារធាតុ​គីមី Sodium Hydrosulfite ក្នុង​ផ្សារ​ទៀត​ហើយ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មាន​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ចុះ​ស្រាវជ្រាវ​រក​ឃើញ​កំពុង​តែ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ស្នួល ដែល​ជា​ផ្សារ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងស្រុក​ស្នួល និង​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​ទៀត​នៅ ស្រុក​ចិត្រ​បុរី​។…

ខេត្តក្រចេះ ៖ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មាន​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ចុះ​ស្រាវជ្រាវ​រក​ឃើញ​កំពុង​តែ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ស្នួល ដែល​ជា​ផ្សារ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងស្រុក​ស្នួល និង​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​ទៀត​នៅ ស្រុក​ចិត្រ​បុរី​។

នេះ​ជា​ការ​រក​ឃើញ​ថ្មី​មួយទៀត ពី​ក្រុម​ន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ក្រោម​ការ​ដឹក​នាំ​​ចុះ​ត្រួតពិនិត្យ​ពី​លោក យាង បាក់ ប្រធាន​សាខា​កាំកុងត្រូល​ទៅ​លើ​ទីតាំង​លក់ទំនិញ ធំ​ៗ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ផ្សារ​នៅ​ស្រុក​ស្នួល និង​ផ្សា​នៅ​ស្រុក​ចិត្រ​បុរី នៅ​ថ្ងៃ​ទី​២៤ ឧសភា ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ លោក យាង បាក់ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា មុខ ទំនិញ​ជា​ច្រើន​ប្រភេទ​សុ​ទ្ឋ​សឹង​ជា​គ្រឿង​បរិភោគ ដែល​កំពុង​តែ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ស្នួល ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​មួយ​ប្រភេទ​ឈ្មោះ​សូ​ល្យូ​ម ហ៊ី​ដ្រូ​សូ​វិត (Sodium Hydrosulfite)​។ សា​ធាតុគីមី​នេះ​ត្រូវ​បាន​លោក​អះអាង​ថា បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ទទួលទាន​ជា​ខ្លាំង ដូច​ជា ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ រាគ​រូស និង​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​។

ក្រុម​មន្ត្រី​កាំកុងត្រូល​ដែល​ចុះ​ប្រតិបត្តិការ​ខាងលើ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​បន្តសកម្មភាព​មក ត្រួតពិនិត្យ​លើ​មុខទំនិញ​ផ្សេង​ទៀត នៅ​តាម​តូប​លក់ទំនិញ​នានា​នៅ​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី និង​ក៏​បាន​រក​ឃើញ​នូវ​គ្រឿង​ភេសជ្ជៈ​ជិត​២០​កេស ដែល​សុ​ទ្ឋ​សឹង​ផុតកំណត់​ការ​ប្រើប្រាស់​។

ក្រុម​មន្ត្រី​កាំកុងត្រូល​បាន​អះអាង​ថា រាល់​មុខទំនិញ​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​ទាំង​ពីរ​ផ្សារ​មាន​ដូច​ជា​គ្រឿង​បរិភោគ និង​គ្រឿង​ភេសជ្ជៈ គឺ​ត្រូវ​អាជ្ញាធរ​សម្រេច​ធ្វើការ​រឹបអូស​នាំ​យក​រក្សា​ទុក ដើម្បី​កម្ទេច​ចោល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ