ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប៉ែង​ជើង Huawei ចិន​ប្តេជ្ញា​ស៊ូស្លា.ប់​មិន​រា​ថយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

បេ​កាំ​ង​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៣ ឧសភា កន្លង​មក​ថា រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ចិន​បាន​រិះគន់​ដល់​ការ​សម្រេចចិត្ត​របស់​សហ​រដ្ឋអាមេរិក​ទាក់ទិន​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍…

បេ​កាំ​ង​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៣ ឧសភា កន្លង​មក​ថា រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ចិន​បាន​រិះគន់​ដល់​ការ​សម្រេចចិត្ត​របស់​សហ​រដ្ឋអាមេរិក​ទាក់ទិន​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei ថា​ជា​ការ​បៀតបៀន​ផ្នែក​សេដ្ឋកិច្ច និង​បាន​ព្រមាន​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​តស៊ូ​រហូត​ដល់ទី​បញ្ចប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ​។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​នេះ​បាន​តានតឹង​ឡើង​កាន់តែ​ខ្លាំង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ចេញ​បទបញ្ជា​ដោយ​យោង​តាម​មូលហេតុ​សន្តិសុខ​ជាតិ​កាលពី​ស​ប្តា​ហ៍​មុន​ដែល​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​កាត់​ផ្តាច់ទំនាក់ទំនង​អាជីវកម្ម​ជាមួយនឹង Huawei​ ។

រដ្ឋមន្ត្រី​ការ​បរទេស Wang Yi របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​កិច្ចប្រជុំ​មួយ​ថា «​សហរដ្ឋអាមេរិក​ប្រើ​អំណាច​រដ្ឋ​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឯកជន​ចិន​ដូច​ជា Huawei គឺ​ប្រៀប​បានជា​ការ​បៀតបៀន​ផ្នែក​សេដ្ឋកិច្ច​»​ ។

បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ត្រាំ​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឲ្យ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សំខាន់​ៗ​ដល់​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ក្រោម​ការ​គ្រប់គ្រង​ដទៃ​ទៀត​ដោយ​យោង​តាម​មូលហេតុ​សន្តិសុខ​ជាតិ និង​អត្ថប្រយោជន៍​គោលនយោបាយ​ការ​បរទេស​ ។

ក្រុមហ៊ុន Panasonic របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​មក​ថា​ពួក​គេ​នឹង​កាត់​បន្ថយ​អាជីវកម្ម​ជាមួយនឹង Huawei ហើយ​មួយ​ថ្ងៃមុន ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​ក្នុង​ប្រទេស​ជប៉ុន​និង​អង់គ្លេស​បាន​និយាយ​ថា​ពួក​គេ​នឹង​ពន្យា​ពេល​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​របស់ Huawei ផង​ដែរ​ ។

យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​ដែល​បាន​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា លោក Wang បាន​បន្ត «​មនុស្ស​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​មិន​ចង់​ឲ្យ​ប្រទេស​ចិន​មាន​សិទ្ធិ​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ចង់​ផ្អាក​ដំណើរការ​លូតលាស់​របស់​ក្រុមហ៊ុន​»។

ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​ព្រមព្រៀង​គ្នា​លើ​ការ​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម​ឡើយ​បន្ទាប់​ពី​កិច្ចប្រជុំ​កាលពី​ដើមខែ​នេះ ដោយ​លោក​ប្រធានាធិបតី​ត្រាំ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ និង​ប្រទេស​ចិន​បង្កើន​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ