ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច.ក​ទាំង៣បានហើយ ជនដែលធ្វើ​​​​ឱ្យ​ស្រីស្អាត​​​របួស​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដៃ​ស្អិត​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ធ្វើការ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​«​ឆក់​កាបូប»នារី​ម្នាក់ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ឧសភា ខណៈនាង​កំពុង​ធ្វើ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង…

​ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដៃ​ស្អិត​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ធ្វើការ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​«​ឆក់​កាបូប»នារី​ម្នាក់ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ឧសភា ខណៈនាង​កំពុង​ធ្វើ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​បណ្តាលឱ្យនាង​ដួលរងរបួស​រលាត់ដៃជើងជាច្រើនកន្លែង​ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​​ដឹង​ថា ជន​ស​ង្ស​័យ​វ័យក្មេង​ទាំង​៣​នាក់​ ១​- ឈ្មោះ​លាង ​ឆាយ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ ២-​ឈ្មោះ​ឯក ពេជ្រ​វិសាល អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​៣-(មិន​ទាន់​ស្គាល់ឈ្មោះ​) ព្រោះ​ពេល​នេះ ​មន្ត្រី​
ជំ​នា​ញ​​​កំពុង​​សួរ​​ចម្លើយ ​។

ដោយឡែក ​នារី​រង​គ្រោះ​ឈ្មោះ​ប៊ី សាវ​ឌី ​​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃ​ដដែល​ ក្រោយ​ពី​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា​ដែល​សង្ស័យ​ថា ក្រុម​នេះ​ជា​អ្នក​ប្រព្រឹត្ត​ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ថា នៅ​ក្នុង​កាបូប​នារី​រង​គ្រោះ​ដែល​ក្រុម​ចោរឆក់​យក​ទៅ​នោះ មាន​កាត​ATM, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, កាត​គ្រី​ម៉ូតូ​១​សន្លឹក​, ទូរស័ព្ទ​១​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ទៀត​។ នៅ​ក្នុង​ហេតុ​ការ​ណ៍​ឆក់​កាបូប​នោះ នារី​រង​គ្រោះ​បាន​ដូ​ល​ម៉ូតូ​ បណ្ដាល​ឲ្យ​រង​របួស​ជើង​ និង​ដៃ​ផង​ដែរ​។ លោក
​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ