ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ប្រហារ​រាជធានី​ភ្នំពេញកាល​ថ្ងៃ​​​២២… ​ដូច្នេះ​ប្រយ័ត្ន​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​១មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ផងដែរ បណ្តាល​ឲ្យ​ដើមឈើ​និង​មែកឈើ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ​ក្នុង​ខណ្ឌចំការមន និង ខណ្ឌដូនពេញ​រលំ​និង​បាក់​រាយ​ប៉ាយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​១មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ផងដែរ បណ្តាល​ឲ្យ​ដើមឈើ​និង​មែកឈើ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ​ក្នុង​ខណ្ឌចំការមន និង ខណ្ឌដូនពេញ​រលំ​និង​បាក់​រាយ​ប៉ាយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ ឬ​ក៏​រង​ការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ។ នៅ​ខណ្ឌចំការមន ដើម​លឿង​រាជ​ធំ​មួយ​ដើម​ដែល​ដុះ​នៅ​មុខ​ផ្ទះ​លេខ​៥១DE ផ្លូវ​លេខ៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ បាន​រលំ​សង្កត់លើ​ខ្សែ​កា​ប្លិ៍​មួយ​ចំនួន​បណ្តាល​ឱ្យ​ដាច់​ធ្លាក់​ដល់​ដី​។

ចំណែកឯ​នៅ​តាម​មហាវិថី​ម៉ៅ​សេ​ទុង ខាង​មុខ​ហាង​លក់​សម្ភារ​អគ្គិសនី​មួយ​កន្លែង ដើម​ក្ងោក​មួយ​ដើម​បាន​រលើង​គល់​ទ្រេត​ដួល​ទៅ​លើ​ហាង​នោះ តែ​មិន​បណ្តាល​ឱ្យ​អគារ​ហាង​នោះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ហើយ​ក៏​មាន​មែកឈើ​តូច​មួយ​ធ្លាក់​នៅ​ក្បែរ​នោះ​ដែរ ។ រីឯ​នៅ​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ទល់មុខ​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន តាម​មហាវិថី​នេះ​ដែរ មាន​មែកឈើ​មួយ​ដើម​រយះ បាក់​ធ្លាក់​មក​លើ​ដី តែ​មិន​បាន​សង្កត់​ទៅ​លើ​រថយន្ត ម៉ូតូ ឬ​អ្នកដំណើរ​តាម​ផ្លូវ​ឡើយ ។

នៅ​បណ្តោយ​ផ្លូវ​ត្រសក់​ផ្អែក ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មាន​មែកឈើ​២​ទៅ​៣​មែក​បាក់​ធ្លាក់​ដែរ ខណៈ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​នោះ តែ​ក៏​មិន​បាន​បាក់​ធ្លាក់​ទៅ​លើ​រថយន្ត ម៉ូតូ ឬ​ក៏​ធ្វើ​ឱ្យ​អ្នកដំណើរ​តាម​ផ្លូវ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដែរ ។

ក្រោយ​ពី​ភ្លៀង​រាំង​នៅ​សល់​តែ​រលឹម​ស្រិច​ៗនោះ គេ​ឃើញ​មាន​កម្លាំង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ទាំង​២ ទៅ​កាន់​កន្លែង​ ដែល​មាន​ដើមឈើ​បាក់ និងរ​លំនៅ​តាម​ដងផ្លូវ​ទាំងនោះ ហើយ​កាប់យក​ចេញ​អស់​ភ្លាម​ៗ​គ្មាន​សល់ មិន​ឱ្យ​មានការ​កក ស្ទះចរាចរណ៍ ឬ​ក៏​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ