ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី​ពិបាក​នឹង​ងើបឡើង​វិញ

4 ឆ្នាំ មុន

អូស្ត្រាលី​៖ សេចក្តីរាយការណ៍​មួយ​របស់ The Sydney Morning Herald បាន​ឲ្យ​ដឹង ថា​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី​មាន​មូលហេតុ​ចំនួន ៨០,០០០​មូលហេតុ​ដែល​មិន​អាច​ធ្វើ​ឲ្យ​វា​ងើបឡើង​វិញ​បាន​។ ចំនួន​នេះ​គឺជា​ចំនួន​អា​ផាត​មិន​ដែល​ត្រូវ​បាន​សម្រេចការ​សាងសង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក្នុង​ទីក្រុង…

អូស្ត្រាលី​៖ សេចក្តីរាយការណ៍​មួយ​របស់ The Sydney Morning Herald បាន​ឲ្យ​ដឹង ថា​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី​មាន​មូលហេតុ​ចំនួន ៨០,០០០​មូលហេតុ​ដែល​មិន​អាច​ធ្វើ​ឲ្យ​វា​ងើបឡើង​វិញ​បាន​។ ចំនួន​នេះ​គឺជា​ចំនួន​អា​ផាត​មិន​ដែល​ត្រូវ​បាន​សម្រេចការ​សាងសង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក្នុង​ទីក្រុង Sydney ខណៈ​ដែល Melbourne និង Brisbane ក៏​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ដែរ​។

ការ​ផ្គត់ផ្គង់​លើសលប់​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​អត្រា​អតិផរណា​មាន​ភាព​ទន់ខ្សោយ ហើយ​ការ​ចំណាយ​របស់​អតិថិជន​ក្នុង​សេដ្ឋកិច្ច​កំពុង​តែ​ធ្លាក់​ចុះ ។ តម្លៃ​ផ្ទះ​ទូ​ទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​ជា​មធ្យម ៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៧ មក ហើយ​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង Sydney វិញ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១៤% ។

Sally Auld ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​ផ្នែក​អត្រា​ការ​ប្រាក់​នៅ JPMorgan Chase & Co បាន​ឲ្យ​ដឹង​ថា​បញ្ហា​គឺ​ការ​អន់​ថយ​នៃ​ទីផ្សារ​ការងារ ។ លោក​បាន​បន្ត​ថា «​វា​មាន​ន័យ​ថា​កំណើន​ប្រាក់​ចំណូល​នឹង​មានការ​ធ្លាក់​ចុះ ហើយ​វា​ក៏​បង្ក​ឲ្យ​មានការ​បង្ខំ​លក់​ផ្ទះ​ក្នុង​ទីផ្សារ​ដែរ​»​។

ការ​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ធនាគារ​រឹត​បន្តឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ទិញ​ផ្ទះ ជា​ពិសេស​សម្រាប់​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​។ ធនាគារ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើន​ការ​ផ្តល់​ប្រាក់​កម្ចី​បើ​ទោះជា​តម្រូវការ​កើនឡើង ឬ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​ពិតមែន​ក្តី​។

យ៉ាងណា​ក្តី ការ​ដែល​រដ្ឋាភិបាល​លោក Scott Morrison បាន​ឈ្នះ​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​អាច​នឹង​ជំរុញ​ដល់​ជំនឿ​ចិត្ត​ក្នុង​ទីផ្សារ​បន្តិច ព្រោះ​វិនិយោគិន​ក្នុង​ទីផ្សារ​បាន​គិត​ថា​រដ្ឋាភិបាល​ថ្មី​អាច​នឹង​លុប​បំបាត់​រាល់​ការ​អនុគ្រោះ​ពន្ធ​ដែល​ពួក​គេ​កំពុង​មាន​។

សកម្មភាព​សារ​សង់​វិញ​ដែល​ជំរុញ​ដល់​ផលិតផល​ក្នុង​ស្រុប​សរុប​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទៅ​ហើយ​ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​កាត់​បន្ថយ​គម្រោង​ខណៈ​ដែល​មាន​អា​ផាត​មិន​លើសលប់​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​។ ក្នុង​តំបន់ Wentworth Point មាន​អា​ផាត​មិន ៣​ពាន់​យូ​នី​តទៅ​ហើយ​ដែល​ត្រូវ​បាន​គ្រោងទុក ឬ​សម្រេចការ​សាងសង់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ