ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​ប្រាវ បាក់​ទាំង​បង្គោល​ភ្លើង ខ្ទេច​ទាំង​រថយន្ត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿងបើក​​បុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាល​ឱ្យ​បាក់​ទ្រេត​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​​ដែល​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី ២៤…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿងបើក​​បុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាល​ឱ្យ​បាក់​ទ្រេត​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​​ដែល​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិត​នៅ​ផ្លូវជាតិ​៧៦ ទល់មុខ​ផ្ទះសំណាក់​ភ្នំ​មាស ស្ថិត​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ កំ​ពង​ស្ពឺ ២A-៩៨៨៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​បាត់​ស្រមោល ។

លោក​អធិការ​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​ឡើង​លើ​សួន រួច​បុក​បង្គោល​ភ្លើង​១​ដើម បណ្តាល​ឱ្យ​បាក់​​ទ្រេត​ ​បន្ទាប់ពីកើតហេតុ ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​បែក​កង់​អស់​៣​គ្រាប់ នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ