ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ក្អែក​និង​តា​វ៉ៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

បឹង​សំរោង ​ដែល​កន្លង​មក​ក្លាយជា​សាច់​៣​ជាន់​អស់​ទៅ​ហើយ​នោះ​…​ពេល​នេះ​រដ្ឋអំណាច​ហាក់ដូច​មាន​ប្រៀប​​ជាង​…​បាន​ចាប់បង្ខំ​ឱ្យ​អ្នក​ដែល​កំពុង​គ្រប់គ្រង​យក​ធ្វើ​កសិដ្ឋាន​…​ដូច​ជា​អាង​ចិញ្ចឹម​ត្រី​ជាដើម​…​ត្រូវ​តែ​បោះបង់​ចោល​យ៉ាង​ឆាប់​…​ដែល​មើលទៅ​រដ្ឋ​ដណ្តើម​បាន​មក​វិញ​ហើយ​សរុប​៣៣៦​ហិ​កតា ។ មិន​ទាន់​ជឿជាក់​ទាំងស្រុង​ទេ​…​មិន​ទាន់​ប្រាកដ​ថា តើយ​កមក​ទុកជា​សម្បត្តិ​រដ្ឋ​តរៀង​ទៅ​…​ឬ​យក​ពី​ក្អែក​ទៅ​ចែក​តា​វ៉ៅ​…​ក៏​មិន​ទាន់​មាន​អ្នក​សង្កេតការណ៍​ណា​ហ៊ាន​ទាយ​ទុក​ដែរ​…​ប៉ុន្តែ​តាម​មើលទៅ​មាន​តែ​២​មុខព្រួញ​ប៉ុណ្ណោះ​…​គឺ​បើ​មិន​ទុក​សម្រាប់​រដ្ឋ​…​ក៏​ទុក​សម្រាប់​វិនិយោគ​ណាមួយ​…​ព្រោះ​ថ្ងៃ​ម្សិលមិញ​វា​ខុស​ពី​ថ្ងៃនេះ ហើយ​ក៏​វា​ខុស​ពី​ថ្ងៃស្អែក​ដែរ ។ ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា​…​ក្រឡេក​មើលទៅ​បឹង​ទំពុន​ដែល​មាន​ទំហំ​រាប់​ពាន់​ហិ​កតា​នោះ​…​បាន​ទៅ​លើ​តា​វ៉ៅ​អស់រលីង​…​គ្រាន់តែ​អាង​ស្តុក​ទឹកតូច​មួយ​…​ដែល​រដ្ឋ​តម្កល់​ទុក​សម្រាប់​ស្តុក​ទឹក​…​ពេល​នេះ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​សេដ្ឋី​មុខ​ដដែល​ម្នាក់​…​សង្ស័យ​ចេះ​មន្តអាគម​អូ​ម​អាម​ឆក់​យក​បញ្ចប់​តែ​ម្តង ។ ដូច្នេះ​ធ្វើ​ឱ្យ​សង្ស័យ​បឹង​សំរោង​ខ្លាំង​ណាស់​…​សង្ស័យ​អ្នកគ្រប់គ្រង​ដំបូង​ក្អួត​ឈាម​…​ប្រសិនបើ​យក​បាន​ពី​ក្អែក​ចែក​តា​វ៉ៅ​មែន​នោះ…

បឹង​សំរោង ​ដែល​កន្លង​មក​ក្លាយជា​សាច់​៣​ជាន់​អស់​ទៅ​ហើយ​នោះ​…​ពេល​នេះ​រដ្ឋអំណាច​ហាក់ដូច​មាន​ប្រៀប​​ជាង​…​បាន​ចាប់បង្ខំ​ឱ្យ​អ្នក​ដែល​កំពុង​គ្រប់គ្រង​យក​ធ្វើ​កសិដ្ឋាន​…​ដូច​ជា​អាង​ចិញ្ចឹម​ត្រី​ជាដើម​…​
ត្រូវ​តែ​បោះបង់​ចោល​យ៉ាង​ឆាប់​…​ដែល​មើលទៅ​រដ្ឋ​ដណ្តើម​បាន​មក​វិញ​ហើយ​សរុប​៣៣៦​ហិ​កតា ។

មិន​ទាន់​ជឿជាក់​ទាំងស្រុង​ទេ​…​មិន​ទាន់​ប្រាកដ​ថា តើយ​កមក​ទុកជា​សម្បត្តិ​រដ្ឋ​តរៀង​ទៅ​…​ឬ​យក​ពី​ក្អែក​ទៅ​ចែក​តា​វ៉ៅ​…​ក៏​មិន​ទាន់​មាន​អ្នក​សង្កេតការណ៍​ណា​ហ៊ាន​ទាយ​ទុក​ដែរ​…​ប៉ុន្តែ​តាម​មើលទៅ​មាន​តែ​២​មុខព្រួញ​ប៉ុណ្ណោះ​…​គឺ​បើ​មិន​ទុក​សម្រាប់​រដ្ឋ​…​ក៏​ទុក​សម្រាប់​វិនិយោគ​ណាមួយ​…​ព្រោះ​ថ្ងៃ​ម្សិលមិញ​វា​ខុស​ពី​ថ្ងៃនេះ ហើយ​ក៏​វា​ខុស​ពី​ថ្ងៃស្អែក​ដែរ ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា​…​ក្រឡេក​មើលទៅ​បឹង​ទំពុន​ដែល​មាន​ទំហំ​រាប់​ពាន់​ហិ​កតា​នោះ​…​បាន​ទៅ​លើ​តា​វ៉ៅ​អស់រលីង​…​គ្រាន់តែ​អាង​ស្តុក​ទឹកតូច​មួយ​…​ដែល​រដ្ឋ​តម្កល់​ទុក​សម្រាប់​ស្តុក​ទឹក​…​ពេល​នេះ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​សេដ្ឋី​មុខ​ដដែល​ម្នាក់​…​សង្ស័យ​ចេះ​មន្តអាគម​អូ​ម​អាម​ឆក់​យក​បញ្ចប់​តែ​ម្តង ។
ដូច្នេះ​ធ្វើ​ឱ្យ​សង្ស័យ​បឹង​សំរោង​ខ្លាំង​ណាស់​…​សង្ស័យ​អ្នកគ្រប់គ្រង​ដំបូង​ក្អួត​ឈាម​…​ប្រសិនបើ​យក​បាន​ពី​ក្អែក​ចែក​តា​វ៉ៅ​មែន​នោះ ។

ពេល​នេះ​តាម​ទស្សនៈ​នានា​បាន​ត្រឹមតែ​ថា​…​មិន​អាច​ទស្សន៍​ទាយ​និយាយ​បាន​ទេ​…​ចាំ​អាប៉ោង​បើកគ្រប​ហើយ​សឹម​ចាក់ ទើប​វា​មិន​ខុស​…​ចំណែក​ម្ចាស់​ដើម​ចាំតែ​អ៊ុត​មើលទៅ​…​បើ​រដ្ឋ​គ្រប់គ្រង​ជាប់​មែន​សូម​សំដែង​ការ​អបអរសាទរ​…​ប៉ុន្តែ​បើ​ផ្ទុយ​មែន​…​ចៀស​មិន​រួច​ពី​ក្អួត​ឈាម​ឡើយ​…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ