ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ចូល​ធ្វើការ​ប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តក្រចេះ ៖ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ខេត្តក្រចេះ​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​អាណ​តិ្ត​ទី​៣ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ឧសភា…

ខេត្តក្រចេះ ៖ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ខេត្តក្រចេះ​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​អាណ​តិ្ត​ទី​៣ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ឧសភា ខាង​មុខ​នេះ សម្រាប់​ខេត្តក្រចេះ​មាន​បេក្ខភាព​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ចូល​ធ្វើការ​ប្រកួតប្រជែង ។ ខណៈ​ការ​បោះ​ឆ្នោត​អ​សកល​ខេត្តក្រចេះ​ក៏​មាន​មណ្ឌល​ចំនួន​៧​មណ្ឌល សម្រាប់​បោះ​ឆ្នោត ដែល​ក្នុង​នោះ​រួម​មាន​មណ្ឌល​ខេត្ត​១​មណ្ឌល និង​មណ្ឌល​នៅ​តាម​ស្រុក និង​ក្រុង​ទាំង​៦ ។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តក្រចេះ​លោក​អ៊ុ​ង ស៊ី​យឿ​ន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ដោយ​លោក​បាន​បញ្ជាក់​ពី​បេក្ខភាព​គណបក្ស ន​យោន​បាយ​ដែល​និង​ត្រូវ​ចូលរួម​ធ្វើការ​ប្រកួត​ប្រ​ជែក​ការ​បោះ​ឆ្នោត​អ​សកល​នេះ​ថា មាន​៤ គណបក្ស​នយោបាយ​ក្នុង​នោះ​រួម​មាន​១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៣-​គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច និង​ទី​៤-​គណបក្ស​សញ្ជាតិ​កម្ពុជា ។

បើ​តាម​លោក​ប្រធាន​លេខាធិការដ្ឋាន​រូប​នេះ​បាន​អះអាង​ថា ដោយសារ​តែ​គណបក្ស​ដែល​ជា បាន​ចូលរួម​ការ​ប្រកួតប្រជែង​ខាងលើ​សុទ្ធសឹងតែ​មាន​ច​រឹក​ចាស់ទុំ​ផ្នែក​នយោបាយ ទើប​លោក​រំពឹង​ថា ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ខាង​មុខ​នេះ គឺ​ដំណើរការ​ទៅ យ៉ាង​ល្អ​ប្រសើរ ។

បើ​ទោះបីជា​ការ​ការ​បោះ​ឆ្នោត​អ​សកល​នេះ មិន​មានការ​ចូលរួម​បោះ​ពី​ប្រជាពលរដ្ឋ ពោល គឺ​មានការ​ចូលរួម​បោះ​តែ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ក្នុង​មុខ​តំណែង​យ៉ាងណា​ក្តី តែ​ការ​អនុវត្ត​យន្តការ​ត្រូវ​បាន​លោក​អ៊ុ​ង ស៊ី​យឿ​ន អះអាង​ថា ខាង គ​.​ជ​.​ប បាន​រៀប​ផែនការ​ច្បាស់ លាស់ ហើយ​ការ​ដំណើរការ​នីតិវិធី គឺ​ធ្វើ​ឡើង​ដូច​ការ​បោះ​ឆ្នោត​សកល​យ៉ាង​ដូច្នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ