ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​ទាន់​អស់ចិត្ត អា​មេ​រិ​ក​ផ្លុំ​ត្រចៀក​កូរ៉េ​ខាងត្បូង​កម្ចាត់ Huawei

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​មិន​មាន​ផែនការ​ដើម្បី​បញ្ឈប់​ការ​ការ​ប្រឆាំង​របស់​ខ្លូ​ន​ទៅ​នឹង​ក្រុមហ៊ុន Huawei ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត​នោះ​ទេ ។ សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង​ថា​ក្រុមហ៊ុន LG មិន​គួរ​បម្រើ​នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក…

សហរដ្ឋអាមេរិក​មិន​មាន​ផែនការ​ដើម្បី​បញ្ឈប់​ការ​ការ​ប្រឆាំង​របស់​ខ្លូ​ន​ទៅ​នឹង​ក្រុមហ៊ុន Huawei ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត​នោះ​ទេ ។

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង​ថា​ក្រុមហ៊ុន LG មិន​គួរ​បម្រើ​នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក Huawei ។

ប្រភព​ព័ត៌មាន gsmarena បាន​ចេញផ្សាយ​ថា សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​បាន​និយាយ​ថា​មិន​មានការ​ស្នើ​សុំ​ជា​ផ្លូវការ​ណាមួយ​ពី​ក្រសួងការបរទេស​របស់​កូរ៉េ​ខាងត្បូង ឬ​សហរដ្ឋអាមេរិក​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន ​និង​កំពុង​ដាក់​សម្ពាធ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឱ្យ​បោះបង់​ក្រុមហ៊ុន Huawei ពី​ការ​ផ្គត់ផ្គង់​បណ្តាញ​របស់​ខ្លួន ហើយ​បញ្ហា​នេះ​បាន​ឡើង​ដល់​កម្រិត​កំពូល​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ហាមឃាត់​ក្រុមហ៊ុន​ដូច​ជា Qualcomm និង Google ឱ្យ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ផលិត​របស់​ចិន ។

ប្រទេស​កូរ៉េ​ខាងត្បូង​អាច​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​សម្រាប់​ប្រទេស​អាស៊ី ។ សារព័ត៌មាន Reuters បាន​ដកស្រង់​ទិន្នន័យ​របស់​រដ្ឋាភិបាល​ពី​ទីក្រុង​សេ​អ៊ូ​ល​ដោយ​បាន​និយាយ​ថា​ជិត​មួយ​ភាគ​បួន​នៃ​ការ​នាំ​ចេញ​ទាំងអស់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ប្រទេស​ចិន ។ ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា​ខ្លួន​ដឹង​ពី​ជំហរ​របស់​សហរដ្ឋអាមេរិក​លើ​សុវត្ថិភាព​ឧបករណ៍​អេ​ឡិច​ត្រូ​និក 5G ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ