ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​បញ្ចប់​គម្រោង​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច គឺជា​សំណង់​ដែល​កំពុង​រៀបចំ​កសាង​ថ្មី ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ដែល​ធារាសាស្ត្រ​ថ្មី​មួយ​នេះ​ស្ថិត​ក្នុង​ក្នុងភូមិ​អញ្ចាញ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច គឺជា​សំណង់​ដែល​កំពុង​រៀបចំ​កសាង​ថ្មី ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ដែល​ធារាសាស្ត្រ​ថ្មី​មួយ​នេះ​ស្ថិត​ក្នុង​ក្នុងភូមិ​អញ្ចាញ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។

មន្ទីរ​ជំនាញ​បានអោយ​ដឹង​ថា ក្រោយ​ពី​សំណង់​ធារាសាស្ត្រ​ដ៏​ធំ​នេះ​រួចរាល់​នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​វស្សា​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស ហើយ​តំបន់​នោះ​នឹង​ប្រ​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាង​ទាក់ទាញ​ទៀត​ផង​។

លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​គិត​មក​ដល់​ពេល​នេះ​កំពុង​ដំណើរការ​សាងសង់​បាន​៩០% ហើយដោយ​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែវស្សា​ចំនួន​៣២៨៩​ហិ​កតា ។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មាន​ប្រឡាយ​តូច​ធំ វែង និង​ខ្លី សរុប​ចំនួន​១៣៣​ខ្សែ ដែល​មាន​ប្រវែង​សរុប​១៧៣,៨០​គីឡូម៉ែត្រ​ក្នុង​នោះ​មាន សំណង់​ក្បាលហុង​ទឹក​០១​កន្លែង សំណង់​ទ្វារ​ទឹក​០១​កន្លែង ធ្វើ​ប្រឡាយ​មេ​ចំនួន​០១​ខ្សែ មាន​ប្រវែង​១៦,៤០​គីឡូម៉ែត្រ សាងសង់​ប្រឡាយ​ថ្នាក់​ទី​២ ចំនួន​១៣​ខ្សែ​ស្មើនឹង​ប្រវែង​៤២,៥០​គីឡូម៉ែត្រ សាងសង់​ប្រឡាយ​រំដោះ​ទឹក​ចំនួន​១៥​ខ្សែ​ស្មើនឹង​ប្រវែង​៥២,៩០​គីឡូម៉ែត្រ សាងសង់​ប្រឡាយ​ទឹក​ថ្នាក់​ទី​៣​ចំនួន​៩៣​ខ្សែ មាន​ប្រវែង​៦២​គីឡូម៉ែត្រ សាងសង់​សំណង់​សិល្បការ​សរុប​ចំនួន​៥៥៧​កន្លែង និង​សាងសង់​សំណង់​អគារ​សហគមន៍​កសិករ ប្រើប្រាស់​ទឹក​ចំនួន​០១​កន្លែង​។

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់​ថា ប្រព័ន្ធ​ធារាសាស្ត្រ​នេះ គឺជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​កសាង​ដោយ​អង្គការ​ចៃ​ការ​ជប៉ុន​បាន​ចាប់ផ្ដើម​កសាង​នៅ​ក្នុង​អំឡុង​ខែ​មិ​នា ឆ្នាំ​២០១៧ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ដែល​នឹង​អាច​បញ្ចប់​គម្រោង​នៅ​ក្នុង ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ដោយឡែក​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ មាន​ប្រភព​ទឹក​មក​ពី​ស្ទឹង​អូរ​រំចេក ធ្លាក់​មក​ពីលើ​ភ្នំ​គុក ដែល​មាន​ព្រុំប្រទល់​ជាប់​ខេត្តកំពង់ឆ្នាំង​ជាមួយ​ខេត្តពោធិ៍សាត់ ។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​កែប្រែ​ទម្លាប់​ពី​ធ្វើ​ស្រូវធ្ងន់​មក​ធ្វើ​ស្រូវកណ្តាល​វិញ គឺ​អាច​ធ្វើស្រែ​បាន​២​ដង​នៅ​ក្នុង​ខែវស្សា ហើយ​អាច​ទទួល​បាន​ទិន្នផល​បាន​ទ្វេ​ដង​ទៀត​ផង ។

លោក​ដោក ប៊ុ​ន​ថុ​ន សំណូមពរ​ដល់​ប្រជា​កសិករ​ជា​អ្នក​ប្រើប្រាស់​ទឹក និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុងស្រុក​ទាំង​៣ សូម​មេត្តា​ជួយ​ថែរក្សា​ការពារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រឡាយ​មេ ប្រឡាយ​រង​ទាំងអស់​ខាងលើ​នេះ​ឲ្យ​មានគុណ​ភាពល្អ ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​រួម​គ្នា​អភិវឌ្ឍន៍​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ​អោយ​បាន​ល្អ​ប្រសើរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ