ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​តូច​ល្អិត​មែនពិត តែ​តម្លៃ​កុំ​លូក អាច​ទិញ​ឡាន​បាន​១​គ្រឿង

4 ឆ្នាំ មុន

ក្រុមហ៊ុន Fujifilm បាន​ប្រកាស​ពី​ម៉ាស៊ីន​ថត​ប្រភេទ​ថ្មី​មួយ​ដែល​ហៅ​ថា GFX100 ។ រាង​កាយ​ថ្មី​របស់​វា​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ទំហំ 102MP និង​ថត​វី​ដេ​អូ​ក្នុង​កម្រិត 4K ។…

ក្រុមហ៊ុន Fujifilm បាន​ប្រកាស​ពី​ម៉ាស៊ីន​ថត​ប្រភេទ​ថ្មី​មួយ​ដែល​ហៅ​ថា GFX100 ។ រាង​កាយ​ថ្មី​របស់​វា​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ទំហំ 102MP និង​ថត​វី​ដេ​អូ​ក្នុង​កម្រិត 4K ។ បេះដូង​ដ៏​សំខាន់​នៃ​ម៉ាស៊ីន​ថត​នេះ​គឹ​វា​មាន​ឧបករណ៍​ចាប់​សញ្ញា​ទ្រង់ទ្រាយ​មធ្យម 102MP 55mm ។ ឧបករណ៍​ចាប់​សញ្ញា​ទ្រង់ទ្រាយ​មធ្យម​ឋិត​រវាង​ឧបករណ៍ 35mm full frame និង​ឧបករណ៍​ទ្រង់ទ្រាយ​ធំ ។

ឧបករណ៍​ចាប់​សញ្ញា​ទាំងនេះ​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ម៉ាស៊ីន​ថត​ដែល​មានកម្ម​វិធី​ជំនាញ​វិជ្ជាជីវៈ​ច្រើន​ហើយ​ជា​ញឹកញាប់​ត្រូវ​បាន​ទាមទារ​សម្រាប់​ការ​បោះពុម្ព​នៅ​លើ​ខ្នាត​ធំ​ៗ​ដូច​ជា​ផ្ទាំង​ប៉ាណូ​ជាដើម ។

រួម​ជាមួយ​ឧបករណ៍ 102MP គឺ​វា​មាន​ខួរក្បាល Fujifilm X-Processor 4 ។ ម៉ាស៊ីន​ថត​នេះ​អាច​ផលិត​ឯកសារ 16-bit RAW សម្រាប់ Dynamic Range ខ្ពស់ និង​គុណភាព​ពណ៌​ខ្ពស់​ជាង​មុន ។ វា​មាន ISO 100 និង​អាច​ឡើង​ដល់ ISO 12,800 ។

Fujifilm GFX100 ក៏​ជា​ម៉ាស៊ីន​ថត​ទ្រង់ទ្រាយ​មធ្យម​ដំបូង​ដែល​រួម​បញ្ចូល​ការ​ចាប់​យក​ស្វ័យប្រវត្តិ​ជាមួយ 3.76 million phase detection pixels និង​គ្របដណ្តប់​ជិត ១០០% ។ ក្រៅពី​នេះ​វា​មាន​វត្តមាន​នៃ​ការ​ថត​វី​ដេ​អូ 4K កម្រិត 30fps ហើយ​ម៉ាស៊ីន​ថត​នេះ​ក៏​អាច​បញ្ចេញ​វី​ដេ​អូ​ដែល​មាន​ទំហំ 10-bit 4:2:2 footage តាម HDMI ។ ទោះជា​យ៉ាងណា​ក៏​ដោយ​តួខ្លួន​របស់ Fujifilm GFX100 មិន​មាន​ទំហំ​ធំ​ជាង​ម៉ាស៊ីន​ថត​ដែល​មាន Full-frame mirrorless នោះ​ទេ ។

ម៉ាស៊ីន​ថត Fujifilm GFX100 មាន​តម្លៃ​រហូត​ដល់ ៩៩៩៩.៩៥ ដុល្លារ នេះ​ជា​អ្វី​ដែល​អ្នក​រំពឹង​ចង់បាន​ពី​ម៉ាស៊ីន​ថត​ដែល​មាន​ទ្រង់ទ្រាយ​មធ្យម ហើយ​វា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ