ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ថៃ​ជួបនឹង​បញ្ហា​ភាព​មិន​ប្រាកដ​ប្រជា​​ដោយសារ​នយោបាយ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២២​ខែឧសភា​កន្លង​មក​ថា ធនាគារជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា កំណើន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ថៃ​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​អាច​នឹង​ប៉ះពាល់​ដល់​ទស្សនៈវិស័យ​គោលនយោបាយ​សេដ្ឋកិច្ច​។ ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២២​ខែឧសភា​កន្លង​មក​ថា ធនាគារជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា កំណើន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ថៃ​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​អាច​នឹង​ប៉ះពាល់​ដល់​ទស្សនៈវិស័យ​គោលនយោបាយ​សេដ្ឋកិច្ច​។

ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី ២៤​ខែ​មិ​នា​កន្លង​មកនេះ​មិន​ទាន់​មាន​អ្នក​ឈ្នះ​ពិតប្រាកដ​ទេ ហើយ​វា​ជា​ការ​បោះ​ឆ្នោត​ដំបូង​តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​កង​យោធា​ថៃ​ក្នុង​ឆ្នាំ ២០១៤ មក​។ យ៉ាងណា​ក្តី ប្រទេស​ថៃ​នៅ​តែ​ចង់​ឲ្យ​មានការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដដែល​។ មិន​ថា​គណបក្ស​មួយ​ណា​ទទួល​បាន​កៅអី​ច្រើន​ជាងគេ​ទេ រដ្ឋាភិបាល​នេះ​នឹង​មាន​ភាព​ទន់ខ្សោយ​។

យោង​ទៅ​តាម​កំណត់​ត្រា​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ​បាន​ឲ្យ​ដឹង​ថា “​សេដ្ឋកិច្ច​ថៃ​កំពុង​តែ​ជួប​ប្រទះ​នឹង​កំណើន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ដូច​ជា​ប៉ះពាល់​ផ្ទាល់​ដល់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​កំឡុង​ពេល​ខាង​មុខ និង​ប៉ះពាល់​ដល់​ការ​ចំណាយ​ឯកជន និង​ជំនឿ​ចិត្ត​វិនិយោគិន​ជាដើម​។​”

កំណត់​ត្រា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា “​វិនិយោគិន​បន្ត​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ថៃ​ដែល​មួយ​ផ្នែក​គឺ​មក​ពី​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុងស្រុក​។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​ថៃ​លូតលាស់​បាន ២.៨% កាលពី​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​អត្រា​ទាប​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​មក​ហើយ​។ ធនាគារជាតិ​ធ្លាប់​បាន​ឲ្យ​ដឹង​ពី​មុន​មក​ដែរ​ថា ការ​លូតលាស់​ក្នុងឆ្នាំនេះ​នឹង​មាន​អត្រា​ទាប​ជាង​ការ​ព្យា​ករណ៍​ដែល​ស្មើ ៣.៨% ទៀត​ផង​។

ដោយហេតុ​ដូចនេះ គណៈកម្មាធិការ​ខាងលើ​ត្រូវ​តែ​រង​ចាំ​រហូត​ដល់​មាន​ភាព​ប្រាកដប្រជា​ជាង​នេះ​ព្រោះតែ​បច្ចុប្បន្ន​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក ព្រមទាំង​នយោបាយ​ក្នុង​ប្រទេស​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ