ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​​​សាឡា​ង​​​តែង​ចម្លង​ឡានធុន​ធំ​ដឹក​​លើស​ចំណុះ និងខ្វះបច្ចេកទេស​ខ្លាំង

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ករណី​ក្រឡាប់​រថយន្ត​ធ្លាក់ទឹក​ពេល​ចុះ​សាឡា​ង​នេះ តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​តាម កំពង់ចម្លង​នៅ​ស្រុក​ឆ្លូង ។ ចំពោះ​ហេតុការណ៍​ ដែល​តែងតែ​កើត​មាន​ជា​ញឹកញាប់​នេះ ត្រូវ​បានគេ​និយាយ​ថា ដោយសារ​តែ​សាឡា​ង​ទាំងនោះ…

ខេត្តក្រចេះ ៖ ករណី​ក្រឡាប់​រថយន្ត​ធ្លាក់ទឹក​ពេល​ចុះ​សាឡា​ង​នេះ តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​តាម កំពង់ចម្លង​នៅ​ស្រុក​ឆ្លូង ។ ចំពោះ​ហេតុការណ៍​ ដែល​តែងតែ​កើត​មាន​ជា​ញឹកញាប់​នេះ ត្រូវ​បានគេ​និយាយ​ថា ដោយសារ​តែ​សាឡា​ង​ទាំងនោះ ​តែងតែ​ចម្លង​រថយន្ត​ធុន​ធំ​ដឹក​លើស​ចំណុះ និង​កង្វះ​បច្ចេកទេស​ទាំង​អ្នក​បើករថយន្ត និង​ម្ចាស់​សាឡា​ង​ទើប​មានការ​ក្រឡាប់​បែប​នេះ បើ​ថយ​ចុះ​ឱ្យ​ចំ​កណ្តាល​សាឡា​ង​វា​ប្រាកដជា​មិន​ផ្អៀង​លិច​ឡើយ ។

រថយន្ត​ដឹក​ដី​ធុន​ធំ​១​គ្រឿង បាន​ក្រឡាប់​លិចទៅ​ក្នុង​ទឹកទន្លេ​ក្បែរមាត់ច្រាំង​ជាមួយ​សាឡា​ង​ចម្លង ខណៈ​បើក​ថយក្រោយ​ចុះ​សាឡា​ង​ខុស​បច្ចេកទេស ថយ​ចុះ​មិន​ចំ​កណ្តាល ​បណ្តាល​ឲ្យ​ផ្អៀង​សាឡា​ង​ក្រឡាប់​លិចទៅ​ក្នុង​ទឹកតែ​ម្តង ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី នគរបាល​ចរាចរណ៍​ផ្លូវទឹក ។

លោក​វរសេនីយ៍ទោ អ៊ុំ សុភាព នាយ​កា​រិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹកបាន​ឲ្យ​ដឹងថា ហេតុការណ៍​លិច​សាឡា​ង​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា នៅ​កំពង់ចម្លង​ឃុំ​ពង្រ ស្រុក​ឆ្លូង ឆ្ពោះទៅ​ឃុំ​កោះ​តា​ស៊ុ​យ ស្រុកព្រែក​ប្រសព្វ ដែល​មាន​ម្ចាស់​អាជីវកម្ម​ឈ្មោះ សុះ សប់​ព្រី ជា​ខ្មែរ​អ៊ិ​ស្លា​ម ។ ទោះបីជា​បែបណា ការ​ក្រឡាប់​លិច​ទាំង​សាឡា​ង​និង​រថយន្ត​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។

លោកនាយ​ការិយាល័យ​ថ្លែង​ថា ក្នុង​ហេតុការណ៍​នេះ​ បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ហុ​ី​ណូ​ដឹក​ដី​១​គ្រឿង​ខូចខាត​ដោយសារ​ផ្អៀង​ក្រឡាប់​ ធ្លាក់​ទៅ​ក្នុង​ទឹក​ជាមួយនឹង​សាឡា​ង និង​ម៉ូតូ​១​គ្រឿង​ដែលទុក​នៅ​លើ​សាឡា​ង ។ តាម​ការ​សន្និដ្ឋាន គ្រោះថ្នាក់​នេះ​ កើតឡើង​ដោយសារ​តែ​កំហុស​បច្ចេកទេស​របស់​ម្ចាស់​សាឡា​ង ក៏​ដូច​ជា​ម្ចាស់​រថយន្ត​ដឹក​ដី​ដែរ ព្រោះ​ដឹង​ថា​ធ្ងន់​ម៉េច​មិន​ចុះ​ចត​ចំ​កណ្តាល ។

អ្នក​ឃើញ​ហេតុការណ៍​នេះ​និយាយ​ថា រថយន្តដឹក​ដី​មួយ​គ្រឿងក្នុង​ចំណោម​២​គ្រឿង ដែល​មាន​ផ្ទុក​ដី​នៅ​លើ​រថយន្ត បាន​បើក​ថយក្រោយ​ចុះ​សាឡា​ង​ ដើម្បី​យក​ដី​ទៅ​ចាក់​ការដ្ឋាន​ធ្វើ​ផ្លូវ ។ នៅពេល​ចុះ​សាឡា​ង ក៏​រអិល​កង់​មុខ​ខាងឆ្វេង បណ្តាលឲ្យ​រេ​ចង្កូតរថយន្ត​ទៅ​ម្ខាង​សាឡា​ង​ក៏​ផ្អៀង​សាឡា​ង​ក្រឡាប់​ចូល​ក្នុង​ទឹក​ទាំង​ព្រឹក​ព្រលឹម ធ្វើ​ឱ្យ​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​មិន​អាច​ឆ្លង​បាន ។ សូម​បញ្ជាក់​ថា សាឡា​ង​ចម្លង​ដែល​ច្នៃ​ពីសា​ឡង់​កាណូត ច្រើន​តែ​យានយន្ត​ថយ​ចុះ​ងាយស្រួល​​ក្នុង​ការ​បើក​ឡើង ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ