ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​កម្ពុជា​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេឡា​រុស​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេឡា​រុស​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​បង្កើត​រោងចក្រ​សម្រាប់​ផលិត​ផង​ដែរ ។ ការ​លើកទឹកចិត្ត​នេះ​ធ្វើ ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧ​ញ្ញ៉ា លឹ​ម ហេង អគ្គនាយករ​ដ្ឋា​ន​សភាពាណិជ្ជកម្ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេឡា​រុស​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​បង្កើត​រោងចក្រ​សម្រាប់​ផលិត​ផង​ដែរ ។ ការ​លើកទឹកចិត្ត​នេះ​ធ្វើ ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧ​ញ្ញ៉ា លឹ​ម ហេង អគ្គនាយករ​ដ្ឋា​ន​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយ Vlafimir Goshin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បេឡា​រុស ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​ស្វែង​យល់​ពី​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ប្រទេស​បេឡា​រុស​មក​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្វែង​យល់​ពី​បរិយាកាស​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់ ។ ជា​កិច្ច​ឆ្លើយ​តប​លោក​ឧកញ៉ា លឹ​ម ហេង បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​លើក​ឡើង​របស់​លោក ឯកអគ្គរដ្ឋទូត ក្នុង​ការ​ដឹកនាំ​ធុរជន​ប្រទេស​បេឡា​រុស មក​កាន់​ប្រទេស​កម្ពុជា ។

លោក​ឧកញ៉ា ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេឡា​រុស វិនិយោគ​ទៅ​លើ​វិស័យ​កសិកម្ម​ដូច​ជា ការ​ដាំ​ដុះ និង​ការ​បង្កើត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា និង​វិស័យ​ទេសចរណ៍​ដែល​មាន​ប្រាសាទ អង្គរវត្ត​ដ៏​ល្បីល្បាញ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ផង​ដែរ ដែល​សុទ្ធតែ​ជា​វិស័យ​មាន​សក្តា​នុ ពល​នៅ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ