ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​វ័យក្មេង​បី​រូប​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្ស​និក​ជន

4 ឆ្នាំ មុន

ខ្សែភាពយន្ត​ភាគ​ថៃ​មួយ​ចំនួន កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន តាម​រយៈ​ការ​សម្ដែង​របស់​តារា​វ័យក្មេង​។ 1/. ត៎ ថៈណៈ​ផុ​ប (Tor Thanapob) ជា​ធម្មតា…

ខ្សែភាពយន្ត​ភាគ​ថៃ​មួយ​ចំនួន កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន តាម​រយៈ​ការ​សម្ដែង​របស់​តារា​វ័យក្មេង​។

1/. ត៎ ថៈណៈ​ផុ​ប (Tor Thanapob)

ជា​ធម្មតា ត៎ ថៈណៈ​ផុ​ប បាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ខ្លី​ជា​ច្រើន​ដូច​ជា Hormones The Series, O-Negative និង​រឿង​ជា​ច្រើន​ទៀត​។ ឆ្នាំ​នេះ លោក​ក៏​បាន​សម្ដែង​ជាមួយ​នាង ហ្វ៊ើ​ន ណុ​ប​ជិ​រ៉ា (Fern Nopjira) ក្នុង​ខ្សែភាពយន្ត​ល្បី​មួយ​របស់​ប៉ុស្តិ៍​លេខ ១ ថៃ គឺ​រឿង «Huajai Sila» ដែល​ជា​រឿង​ថត​ថ្មី​ឡើង​វិញ​។

រឿង​នេះ ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ប្រទេស​ទៀត​ផង​។ លោក​នឹង​មាន​ពិធី​ជំនួប​តារា «Tor Thanapob First Date» នៅ​ណា​ន​ជិ​ង ប្រទេស​ចិន នា​ថ្ងៃ​ទី​២ មិថុនា ២០១៩ នេះ​ផង​ដែរ​។

2/. និ​ឆា ណ័ត​ថៈ​និ​ឆា (Nychhaa Nuttanicha)

នាង​សម្ដែង​ជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី រឿង «Plerng Prang Tian» ដែល​ទើបតែ​ចាក់​ផ្សាយ​ក្នុង​ប៉ុស្តិ៍​លេខ ៣ ថៃ កាលពី​ថ្ងៃ​ទី ១៨ ឧសភា ២០១៩ នេះឯង ។ នាង​ទទួល​បានការ​គាំទ្រ និង​មតិ​ល្អ​ណាស់​ពី​ទស្សនិកជន​ជាមួយនឹង​ការ​សម្ដែង​របស់​នាង ។ និ​ឆា ណ័ត​ថៈ​និ​ឆា មិន​ដែល​ធ្លាប់​សម្ដែង​ជា​តួអង្គ​ដូច​ក្នុង​ខ្សែភាពយន្ត​ភាគ​នេះ​ទេ កាលពីមុន​មក ។

3/. បូ ម៉េ​ឡៈ​ដា (Bow Maylada)

ទស្សនិកជន​ចូល​ចិត្ត​តួអង្គ​ថ្មី​របស់​នាង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «Mon Garn Bandan Ruk» ព្រោះ​នាង​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ ហើយ​ស្នាដៃ​សម្ដែង​របស់​នាង​ជាមួយនឹង​តួ​ប្រុស មិ​ក ថង​រៈយ៉ា (Mik Thongraya) គឺ​ពិតជា​ល្អ​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ