ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ជិះ​ម៉ូតូ​មក​មើល​កូនប្រុស​សន្លប់​នៅផ្ទះ តែ​មិន​ទាន់​ដល់​ផង​ស្រាប់តែ​ជួប​រឿង​នេះ​ទៅ​វិញ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មុខសញ្ញា​ក្រុម​ចោរឆក់​កាបូប​ដ៏​សកម្ម​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​តាម​ប្រមាញ់​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ដោយ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០១៩ តែ​ចំពោះ​សម្ភារ​បាត់បង់​របស់​អ្នក​រង​គ្រោះ​មាន លុយ​ជិត​៥០០​ដុល្លារ រួម​នឹង​ឯកសារ​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​ដកហូត​មក​វិញ​ឡើយ…

ខេត្តកំពង់ចាម ៖ មុខសញ្ញា​ក្រុម​ចោរឆក់​កាបូប​ដ៏​សកម្ម​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​តាម​ប្រមាញ់​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ដោយ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០១៩ តែ​ចំពោះ​សម្ភារ​បាត់បង់​របស់​អ្នក​រង​គ្រោះ​មាន លុយ​ជិត​៥០០​ដុល្លារ រួម​នឹង​ឯកសារ​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​ដកហូត​មក​វិញ​ឡើយ ។

តាម​ឧត្តមសេនីយត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកគ្រូ​បង្រៀន​ម្នាក់​ឈ្មោះ​អ៊ា​ប សេង​លៀប អាយុ​៤៦​ឆ្នាំ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ជិះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ ដោយ​មាន​ស្ពាយ​កាបូប​ពណ៌​ក្រហម កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៨ ឧសភា ២០១៩ ដោយ​បាន​ជិះ​មក​ដល់​ត្រង់​ចំនុច​ម្តុំ​ផ្ទះ​សំ​ណាយ​យាយ​ពេញចិត្ត ក្នុងភូមិ​ទី​៤ សង្កាត់​វាលវង់ ត្រូវ​បាន​ក្រុម​ចោរឆក់​កាបូប​ចំនួន​២​នាក់ ជិះ​មក​ឆក់​យក​ទៅ​បាត់ ។

លោក​ឧត្តមសេនីយត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា ចំពោះ​សម្ភារ​ដែល​បាត់បង់​ក្នុង​កាបូប​មាន​លុយ​ចំនួន​៤៧០​ដុល្លារ ទូរស័ព្ទ​ម៉ាក LG មួយ​គ្រឿង និង​លុយ​ខ្មែរ​ចំនួន​ជាង​១០​ម៉ឺន​រៀល អ្នក​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ចោរឆក់​២​នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​សមត្ថកិច្ច​មិន​បាន​នៅ​ស្ងៀម​នោះ​ទេ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ភ្លាម​ៗ និង​បាន​កំណត់​មុខសញ្ញា​ទាំងនោះ តែ​ពួក​គេ​បាន​រត់គេច​ខ្លូ​ន​បាត់ រូប​លោក​បាន​បញ្ជា​ឲ្យ​នគរបាល​បន្ត​តាមដាន និង​រុករក​មុខសញ្ញា​ឈ្មោះ ឈី​ត ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ជា​អ្នក​ឌុ​ប និង​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​ប្រហែល​១៧​ឆ្នាំ អង្គុយ​ពីក្រោយ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ឧសភា បាន​តាម​ស្វែងរក​ចាប់ខ្លួន​បាន និង​បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

អ្នក​រង​គ្រោះជា​គ្រូបង្រៀន​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ ដើម្បី​មក​មើល​កូនប្រុស​កើត​ជំងឺគ្រុនឈាម​សន្លប់​នៅផ្ទះ មិន​ទាន់​នឹង​ដល់​ផង ត្រូវ​បាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​មក​ឆក់​កាបូប​យក​ទៅ​បាត់​ដែល​មាន​សម្ភារ​ដូច​ខាងលើ ។ ហើយ​ពេល​ដែល​សមត្ថកិច្ច​ចាប់​បាន​ចោរ​២​នាក់​នោះ គាត់​ពិតជា​សប្បាយ​រីករាយ និង​ស្នើ​សុំ​យក​របស់​បាត់បង់​វិញ​ផង​ដែរ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ