ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចិត្ត​មានមុខ​ងារ​សំខាន់​ណាស់​សម្រាប់​ជីវិត

4 ឆ្នាំ មុន

នៅ​ក្នុង​រូប​កាយ​យើង​នេះ​មាន​កម្លាំង​ពីរ​គឺ កម្លាំងចិត្ត​និង​កម្លាំងកាយ កម្លាំង​ទាំង​ពីរ​នេះ​មានមុខ​ងារ​ខុស​គ្នា តែ​កម្លាំងចិត្ត​មានមុខ​នាទី​សំខាន់​ជាង​កម្លាំងកាយ​។ ខ្លួនប្រាណ​យើង​ត្រូវការ​ក​ម្លាំំ​ង​ចិត្ត​ណាស់ បើកាលណា​អស់កម្លាំង​ចិត្ត​ហើយ ក្តី​សង្ឃឹម​ក៏​អស់​ពេល​នោះ​ដែរ​។ កម្លាំងចិត្ត​នេះ​មាន​សារសំខាន់​បំផុត​យើង​តែង​និយាយ​ខ្លួនឯង ឬឮ​គេ​និយាយ​ថា បើ​អស់កម្លាំង​ចិត្ត​ហើយ…

នៅ​ក្នុង​រូប​កាយ​យើង​នេះ​មាន​កម្លាំង​ពីរ​គឺ កម្លាំងចិត្ត​និង​កម្លាំងកាយ កម្លាំង​ទាំង​ពីរ​នេះ​មានមុខ​ងារ​ខុស​គ្នា តែ​កម្លាំងចិត្ត​មានមុខ​នាទី​សំខាន់​ជាង​កម្លាំងកាយ​។ ខ្លួនប្រាណ​យើង​ត្រូវការ​ក​ម្លាំំ​ង​ចិត្ត​ណាស់ បើកាលណា​អស់កម្លាំង​ចិត្ត​ហើយ ក្តី​សង្ឃឹម​ក៏​អស់​ពេល​នោះ​ដែរ​។

កម្លាំងចិត្ត​នេះ​មាន​សារសំខាន់​បំផុត​យើង​តែង​និយាយ​ខ្លួនឯង ឬឮ​គេ​និយាយ​ថា បើ​អស់កម្លាំង​ចិត្ត​ហើយ រក​ធ្វើ​កិច្ចការ​អ្វី​ក៏​មិនកើត​ដែរ​ព្រោះតែ​បាក់ទឹកចិត្ត​។ យើង​ធ្លាប់​ឮ ធ្លាប់​ឃើញ​ហើយ អ្នក​ដែល​ធ្វើ​អត្តឃាត​ភាគច្រើន​ជា​អ្នក​ដែល​អស់​កម្លាំងចិត្ត​ក្នុង​ការ​តស៊ូ​ក្នុង​ជីវិត បើ​ទោះជា​បុគ្គល​នោះ​ជា​មនុស្ស​មាន​សុខភាព​ល្អ មាន​កម្លាំង​ពលំ​មាំមួន​ក៏​ដោយ ។

ព្រះ​បរម​សាស្តា លោក​ទ្រង់​ញាណ​ឃើញ​នូវ​សារ​ប្រយោជន៍​នៃ​កម្លាំងចិត្ត​ដែល​មានមុខ​នាទី​សំខាន់​ក្នុង​ជីវិត ជា​ពិសេស​ចំពោះ​អ្នកដឹកនាំ​ដែល​ត្រូវ​ទទួលភារៈ​ធ្ងន់​ក្នុង​ការ​គ្រប់គ្រង​គេ​នោះ ទើប​បានជា​លោក​ដាក់​កម្លាំង​ចិត្តជា​គោល ជា​ទិស​ដៅ​មួយ​យ៉ាង​សំខាន់ ក្នុង​ចំណោម​គោល​ធម៌​ទាំង​១០​នៃ​ទសពិធរាជធម៌ សម្រាប់​ឱ្យ​អ្នកដឹកនាំ​ទាំងឡាយ​បដិបត្តិ​ ។

អ្នកប្រាជ្ញ​ពោល​ថា អ្នក​ដែល​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកបការងារ គឺ​អ្នកមាន​ខន្តី​នេះឯង​ជា​ពិសេស​។ អស់​ខន្តី​ពេល​ណា អស់​ការ​អត់ធ្មត់​ពេល​ណា អស់​ការ​ព្យាយាម​ពេល​ណា កម្លាំងចិត្ត​ក៏​អស់​ពេល​នោះ ការ​សមគួរ​នឹង​ទទួលផលក៏​អស់​ក្នុង​ពេល​នោះ​ដែរ ព្រោះហេតុនោះ​ទើប​លោក​ពោល​ថា កម្លាំងចិត្ត​មានមុខងារសំខាន់​ជាង​កម្លាំងកាយ ។