ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ការ​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​រាជធានី​,​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ពង្រឹង​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​នា…

រាជធានី​ភ្នំពេញ ៖ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ពង្រឹង​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​នា ឱកាស​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៦ ឧសភា​ខាង​មុខ​នេះ អោយ​ទទួល​បាន​ជោគជ័យ ។

លោក​ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ដើម្បី​អោយ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នេះ​ដំណើរ​ទៅ​បាន​ល្អ​មាន​យុត្តិធម៌​មាន​តម្លាភាព និង​ប្រជាធិបតេយ្យ​ដាច់ខាត យើង​ត្រូវ​ពង្រឹង​លើ​ការងារ​សន្តិសុខ​នេះ​ហើយ ។ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ​ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ ត្រូវ​តែ​ពង្រឹង​សន្តិសុខ​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​អោយ​បាន​ល្អ​ប្រសើរ ។

ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ បាន​បើក​យុទ្ធនា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ តាម​កាលបរិច្ឆេទ​របស់​គ​.​ជ​.​ប ហើយ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នេះ​ត្រូវធ្វើ​ឡើង​រយៈពេល​៨​ថ្ងៃ​ជាប់​ៗ​គ្នា តាម​ប្រតិទិន​របស់ គ​.​ជ​.​ប កំណត់​ដែល​នឹង​ត្រូវ​បញ្ចប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត ។ ការ​ឃោសនាបោះឆ្នោត​អាច​ធ្វើ​ជា​រួម​នៅ​ថ្នាក់​រាជធានី ឬ​តាម​ខណ្ឌ (​តាម​ការ​ជាក់ស្តែង​) ដែល​គោលដៅ​សំខាន់ គឺ​ឆ្ពោះទៅ​រក​ក្រុមប្រឹក្សា​សង្កាត់​ដែល​ជា​អង្គ​បោះ​ឆ្នោត ។

សូម​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​មាន​គណបក្ស​នយោបាយ​ចំនួន​៦ បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ ។ គណបក្ស​ទាំង​៦​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុវជន​កម្ពុជា ,​គណបក្ស​ឆន្ទៈ​ខ្មែរ ,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,​គណបក្ស​ហ្វ៊ុ​ន ស៊ី​ន​ប៉ិច​,​គណបក្ស​សញ្ជាតិ​កម្ពុជា ។ តាម​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​នោះ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​សរុប​ចំនួន​២៧៤​រូប ស្រី​ចំនួន​១១៥​រូប និង​មណ្ឌល​ខណ្ឌ​ទាំង​១៤ មាន​បេក្ខជន​សរុប​ចំនួន​១.៣៤៣​រូប ស្រី​៥៣៧​រូប ។ ក្រោយ​ពី​មានការ​ជួបជុំ​នៅ​កោះ​ពេជ្រ​អង្គ​មិ​ទ្ទិញ​ក៏​បាន​បំបែក​គ្នា​ដង្ហែរ​ក្បួន​ទៅ​តាម​ខណ្ឌ​រៀង​ៗ​ខ្លួន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ