ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គៀត សុ​វ​ណ្ណា​ឡា​ង បាត់​ដំណឹង ​រៀប​ការ​ជាមួយ ជា​ឡាយឬ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​ថា តារា​សម្តែង​លេចធ្លោ​១​គូ​នាង គៀត សុ​វ​ណ្ណា​ឡា​ង និង​ប្រុស​ស្អាត លឹ​ម ជា​ឡាយ បាន​បង្កើត​តម្រុយ​ស្នេហា​ជាមួយ​គ្នា​រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់ផ្តើម​តាមដាន​ដូច​រឿង​ភាគ​ថា​វិវត្តន៍​ទៅ​ជា​អ្វី​ឱ្យ​ប្រាកដ​។…

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​ថា តារា​សម្តែង​លេចធ្លោ​១​គូ​នាង គៀត សុ​វ​ណ្ណា​ឡា​ង និង​ប្រុស​ស្អាត លឹ​ម ជា​ឡាយ បាន​បង្កើត​តម្រុយ​ស្នេហា​ជាមួយ​គ្នា​រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់ផ្តើម​តាមដាន​ដូច​រឿង​ភាគ​ថា​វិវត្តន៍​ទៅ​ជា​អ្វី​ឱ្យ​ប្រាកដ​។

តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង ដែល​ព្យាយាម​លាក់​ស្នេហ៍​ប្រុស​សង្ហារ លឹ​ម ជា​ឡាយ ជា​យូរ​ខែ​មក​ហើយ​​នោះ ស្រាប់តែ​ធ្លាប់​បាន​ធ្លោយមាត់​និយាយ​ប្រាប់​មិត្តភក្តិ​ថា ជា​ឡាយ គឺជា​គូ​ដណ្តឹង​របស់​នាង ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រឡាំងកាំង​នឹង​សុ​វ​ណ្ណា​ឡា​ង ថា ចុះ​ម៉េច​បានជា​ពី​មុន​ចេះ​តែ​លាក់ តែ​ស្រី​ស្អាត​មិន​ព្រម​ឆ្លើយ​តប​ឡើយ ។

តាម​រយៈ​ការ​ព្រម​ទទួលស្គាល់​ថា លឹ​ម ជា​ឡាយ ជា​អនាគត​ស្វាមី​របស់​នាង គៀត សុ​វ​ណ្ណា​ឡា​ង នៅ​ពេល​នេះ បាន​ន័យ​ថា ស្រី​ស្អាត​រូប​នេះ​ចង់​បំពេញ​បំណង​ធំ​របស់​លោក​ថៅកែ​ទឹកកក​ទ្រព្យ​ស្តុក​ម្នាក់ នៅ​ក្រុង​កំពង់ចាម ដែល​មាន​បំណង​ឱ្យ សុ​វ​ណ្ណា​ឡា​ង និង ជា​ឡាយ រៀប​ការ​ជាមួយ​គ្នា ហើយ​លោក​ថៅកែ​នឹង​ចេញ​លុយ​លើ​ការ​ចំណាយ​គ្រប់យ៉ាង​ទាំងអស់ ចំពោះ​មង្គលការ​នោះ​។

ប៉ុន្តែ​ឆ្លង​ដល់​ការ​វិវត្តន៍​ពេលវេលា​ច្រើន​ខែ​មិន​ដូច​អ្វី​ដែល​ធ្លាប់​កើតឡើង​ទេ អ្នក​ទាំង​២​បែរជា​ស្ងាត់​ដំណឹង​ សូ​ម្បី​តែត្រឹម​ឱ្យ​ចាស់​ៗ​សួរ​ចិត្ត​គ្នា​ក៏​នៅ​មិន​ទាន់​លេចឡើង​ដែរ​។ មូលហេតុ​នេះ ហាក់​ធ្វើ​ឲ្យ​គេឯង​មានការ​ងឿងឆ្ងល់ ឬ​មួយ​ទុក​ពេល​រក​ប្រាក់​សន្សំទ្រព្យ​។

ចំពោះ​អ្នក​តាមដាន​ដឹង​រឿង​នេះ​ប្រាកដ​ថា​ពិតជា​ស្នេហា​ពិត មិនមែន​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ដូច​តារា​ជួរ​មុខ​មួយ​ចំនួន​ឡើយ គឺ​ធ្លាប់​ល្អូក​ល្អឺ​ន​ពេញ​ឆាក ទីបំផុត​បែរជា​ខាង​ស្រី​រៀប​ការ​ជាមួយ​អ្នក​ផ្សេង​ទៅ​វិញ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ