ស្ងាត់ៗប្អូនស្រីតារាឆ្នើម Messi យកឈ្មោះបងប្រុសទៅធ្វើរឿងមួយ
តាមប្រភពព័ត៌មាន EN AS បានឱ្យដឹងថា ប្អូនស្រីរបស់ Messi ដែលជាអ្នកតំណាងឱ្យ Messi ខាងផ្នែកសម្លៀកបំពាក់ បានចាប់ដៃគ្នាជាមួយនឹងប្អូនស្រីរបស់លោក…
តាមប្រភពព័ត៌មាន EN AS បានឱ្យដឹងថា ប្អូនស្រីរបស់ Messi ដែលជាអ្នកតំណាងឱ្យ Messi ខាងផ្នែកសម្លៀកបំពាក់ បានចាប់ដៃគ្នាជាមួយនឹងប្អូនស្រីរបស់លោក…
តាមប្រភពព័ត៌មាន EN AS បានឱ្យដឹងថា ប្អូនស្រីរបស់ Messi ដែលជាអ្នកតំណាងឱ្យ Messi ខាងផ្នែកសម្លៀកបំពាក់ បានចាប់ដៃគ្នាជាមួយនឹងប្អូនស្រីរបស់លោក Tommy Hilfiger ដែលជាម្ចាស់ម៉ាកសម្លៀកបំពាក់ល្បី បង្កើតទៅជាម៉ាកសម្លៀកបំពាក់បុរសបែបកីឡាករដោយប្រើប្រាស់ឈ្មោះរបស់ Messi ។
គម្រោងការឈានចូលក្នុងវិស័យសម្លៀកបំពាក់របស់កីឡាករជើងខ្លាំងលំដាប់ពិភពលោករូបនេះ នឹងក្លាយទៅជាការពិតនៅខែកក្កដាឆ្នាំនេះ ។ គេនឹងដាក់លក់ខោអាវទាំងនេះនៅលើវេបសាយមួយ ដែលអាចនឹងមានឈ្មោះថា «The Messi Store» ។
គេបានប្រាប់ថា សម្លៀកបំពាក់មួយចំនួនដែលជាសេរ៊ី Limited នឹងមានហត្ថលេខារបស់ Messi ដោយផ្ទាល់ សម្រាប់អ្នកដែលស្រឡាញ់ Messi ជាប់បេះដូង ។ រង់ចាំមើលទាំងអស់គ្នា ថាស្នាដៃចាប់ធ្វើអាជីវកម្មរួមគ្នារវាង Maria Sol (ប្អូនស្រីរបស់ Messi) និង Ginny Hilfiger (ប្អូនស្រីរបស់ Tommy) នឹងមានភាពពិសេសខ្លាំងប៉ុនណា !
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ