ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​កំពុង​ជិះឡាន​តម្លៃ​ចាប់ពី​ដប់​ម៉ឺន​ដុល្លារ​ឡើង​ទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​តារា​ស្រី​ជា​បន្តបន្ទាប់​បាន​សម្ញែង​នូវ​ភាព​ហ៊ឺហារ ស៊ី​វិ​ល័យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​មក​ជិះ​រថយន្ត​បែប​ទំនើប​ៗ​ដែល​មាន​តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះ​ឡើយ​។ ក្នុង​ចំណោម​តារា​ទាំងនោះ បើ​ទោះបីជា​ពួក​គេ​ខ្លះ​ហាក់​មិនសូវ​ជា​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ជិះ​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ ដោយ​មហាជន​មានការ​សង្ស័យ​ថា តារា​ទាំងនោះ​អាច​នឹង​មាន​បុរស​មានទ្រព្យ​ណាមួយ​ស្ថិត​នៅ​ពីក្រោយ​សម្រាប់​ជួយ​ជ្រោមជ្រែង​។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​តារា​ស្រី​ជា​បន្តបន្ទាប់​បាន​សម្ញែង​នូវ​ភាព​ហ៊ឺហារ ស៊ី​វិ​ល័យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​មក​ជិះ​រថយន្ត​បែប​ទំនើប​ៗ​ដែល​មាន​តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះ​ឡើយ​។

ក្នុង​ចំណោម​តារា​ទាំងនោះ បើ​ទោះបីជា​ពួក​គេ​ខ្លះ​ហាក់​មិនសូវ​ជា​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ជិះ​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ ដោយ​មហាជន​មានការ​សង្ស័យ​ថា តារា​ទាំងនោះ​អាច​នឹង​មាន​បុរស​មានទ្រព្យ​ណាមួយ​ស្ថិត​នៅ​ពីក្រោយ​សម្រាប់​ជួយ​ជ្រោមជ្រែង​។

តារា​សម្តែង​វ័យក្មេង និង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ក្នុង​អាជីព​សិល្បៈ នាង ម៉ាក សែន​សូ​នី​តា ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ជិះ​រថយន្ត​ម៉ាក Lexus LX 450d ស៊េរី​ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ជាង​១៧​ម៉ឺន​ដុល្លារ​។ តារា​រូប​នេះ​បាន​ឡើង​កូដ​ខ្លាំង បន្ទាប់​ពី​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​ម្ចាស់​ផលិតកម្ម​នៅ​ក្នុងស្រុក​មួយ​រូប និង​បាន​ជួយ​ផ្ចុងផ្តើម​នាង​ឲ្យ​មាន​មុខរបរ​រកស៊ី​ដែល​ប្រើ​ដើមទុន​រាប់​ម៉ឺន​ដុល្លារ​ផង​ដែរ​។

តារាចម្រៀង​ដែល​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា ទេព បូ​ព្រឹក្ស កំពុង​ជិះ​រថយន្ត​ម៉ាក Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០ ដែល​មាន​តម្លៃ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ការ​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប និង​ថ្លៃ ពី​តារា​រូប​នេះ​ហាក់​មិនមែន​ជា​រឿង​មួយ​ចម្លែក​ទេ ក្នុង​ពេល​ដែល​នាង​កំពុង​មានការ​កាក់កប​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​របស់​នាង ខណៈ​ពេល​ដែល​នាង​បាន​ចាប់ដៃ​ជាមួយ​តារាចម្រៀង ជី ដេ​វី​ដ ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ដូច​គ្នា​នោះ​។

តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី ក៏​មិន​ណ​យ​ដែរ ពោ​ក​គឺ​នាង​ទើបនឹង​ទិញ​រថយន្ត​ថ្មី​ម៉ាក​ឡិច​ស៊ី​ស Lx 460 ស៊េរី​ឆ្នាំ​២០១៧ តម្លៃ​ក្បែរ​១២​ម៉ឺន​ដុល្លារ ជិះ​យ៉ាង​ត្រជាក់ចិត្ត​។ ក្នុង​ភាព​ជាតា​រា​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ សុខ ពិសី បាន​ឡើង​កូដ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ចម្រៀង​ទាំង​នៅ​ក្នុង​ផលិតកម្ម និង​ការ​ចេញ​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​នានា​។

ជា​ពិសេស​ការ​ឡើង​កាលី​ប​រថយន្ត​ទំនើប​នេះ ដោយសារ​តែ​ដោយសារ​តែ​នាង​អាច​រក​ប្រាក់​បាន​យ៉ាង​ក្រាស់ក្រែល​ពី​សិល្បៈ ខណៈ​ពេល​ដែល​នាង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​ថា កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កូន​ថៅកែ​ផលិតកម្ម​សាន់​ដេ​នោះ​ផង​ដែរ​។

តារា​សម្តែង​កញ្ញា ពៅ លី​ដា នាង​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកសិល្បៈ​ជា​ច្រើន​បាន​ស្តែង​ការ​កោតសរសើរ បន្ទាប់​ពី​នាង​បាន​ប្តូរ​រថយន្ត​ថ្មី​ម៉ាក Lexus ឆ្នាំ​២០១៨ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​។ បើ​ទោះបីជា​បច្ចុប្បន្ន​ទីផ្សារ​របស់​នាង​ហាក់​មិនសូវ​ងើប​ខ្លាំង ដូច​តារា​មួយ​ចំនួន​ទៀត​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​តាម​រយៈ​ការ​រស់នៅ​លើ​ផ្ទះ​វីឡា និង​មាន​ឡាន​ជិះ​ដ៏​ទំនើប​ដដែល​។

បើ​ទោះបីជា​នាង​នៅ​តែ​អះអាង​ថា រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​ដែល​នាង​កំពុង​តែ​ជិះ​នេះ គឺ​កើត​ចេញពី​ញើស​ឈាម​របស់​នាង និង​ក្រុម​គ្រួសារ​ក៏​ដោយ ប៉ុន្តែ​មហាជន​មួយ​ចំនួន​នៅ​តែ​ដាក់​ការ​សង្ស័យ​ថា នាង​អាច​នឹង​មាន​នរណា​នៅ​ពីក្រោយ​ជួយ​ឲ្យ​នាង​ហ៊ឺហារ​នា​ពេល​នេះ​។

អតីត​តារា​សម្តែង​កូន​២ អ្នក​នាង សឿ សុធា​រ៉ា ក៏​បាន​សម្ញែង​រថយន្ត​ថ្មី​មិនធម្មតា​ផង​ដែរ បើ​ទោះបីជា​ពេល​នេះ​នាង​បាន​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​នេះ​ក៏​ដោយ ក្នុង​នោះ​នាង​កំពុង​តែ​ជិះ​រថយន្ត​ម៉ាក Lexus ៥៧០ ស៊េរី​ឆ្នាំ​២០១៥ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១៨​ម៉ឺន​ដុល្លារ​។

តារា​សម្តែង​កូន​២​សាច់​ស​ស្អាត​អ្នក​នាងដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​ក្នុង​ពិភព​សម្តែង​វិញ​នោះ​ក៏​បាន​ឡើង​​កាលី​ប​រថយន្ត Lexus ៥៧០ ឆ្នាំ​២០១៥ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ បន្ទាប់​ពី​នាង​បាន​រៀប​ការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​ដែល​មាន​មុខរបរ​រកស៊ី​នៅ​ក្នុង​ដៃ​។

តារា​សម្តែង និង​ជា​ពិធី​ការិនី​ស្រស់​សោភា កញ្ញា គង់ វង្ស​យ៉ា​ទី ក៏​កំពុង​បង្ហាញ​នូវ​ភាព​ហ៊ឺហារ​របស់​ខ្លួន​ផង​ដែរ តាម​ការ​ជិះ​រថយន្ត​ម៉ា Lexus ឆ្នាំ​២០១៦ តម្លៃ​ខ្ទង់​២២​ម៉ឺន​ដុល្លារ​។

គួ​បញ្ជាក់​ថា មិនមែន​តែ​តារា​ស្រី​តែ​ប៉ុន្មាន​នាក់​ខាងលើ​នេះ​ឡើយ ដែល​មាន​រថយន្ត​ដែល​មាន​តម្លៃ​ជិះ ពោល​គឺ​ក៏​មាន​តារា​ស្រី​មួយ​ចំនួន​ទៀត​ផង​ដែរ ក៏​កំពុង​តែ​ជិះ​រថយន្ត​ម៉ាក​ល្បី និង​មាន​តម្លៃ​ថ្លៃ​នេះ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ