ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ផ្អើល​​ផ្លូវ​​​៤​នាក់​ដណ្តើម​ឡាន​១​គ្រឿង​…​ទីបំផុត ប្រគល់​ទៅ​​ម្នាក់ជាម្ចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ហៅ​អ្នក​ទាំង​៤​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​ដោះ​ស្រាយ​គ្នា ហើយ​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់​ឯកសារ​ឃើញ​ថា ​ឈ្មោះហៀ​ង វី​រៈ អាយុ​៣៧​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ជ្រោយ​អំពិល…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ហៅ​អ្នក​ទាំង​៤​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​ដោះ​ស្រាយ​គ្នា ហើយ​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់​ឯកសារ​ឃើញ​ថា ​ឈ្មោះហៀ​ង វី​រៈ អាយុ​៣៧​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ មាន​ឯកសារ​ពាក្យបណ្តឹង ដែល​បាន​ដាក់​នៅ​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​និង​ការ​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​រថយន្ត ព្រមទាំង​មាន​ដីកា​សម្រេច​ពី​តុលាការ សុំ​ប្រើប្រាស់​រថ​យន្ត​មួយ​គ្រឿង​ខាងលើ ទើប​ខណៈនោះ​ នគរបាល​សម្រេចប្រគល់​រថយន្ត ឡិច​សុ​ី​ស RX​300 មួយ​គ្រឿង​នេះ​ទៅ​ឲ្យ​ឈ្មោះ ហៀ​ង វី​រៈ ប្រើប្រាស់​ជា​បន្ត​ទៀត ​ដើម្បី​បញ្ចប់រឿង ។ ចំណែក​បុរស​និង​ស្ត្រី​៣​នាក់​ទៀត​ ដែល​អះអាង​ថា​ ជា​ម្ចាស់​រថយន្ត​នេះ​ដែរ មិន​សុខចិត្ត​យ៉ាងណា​នោះ ​សូម​ទៅ​តវ៉ា​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​ទៀត​ចុះ ។

គួរបញ្ជាក់ថា រថយន្ត​ឡិច​សុ​ី​ស​RX300​មួយ​គ្រឿង ខណៈ​ពេល​ដែល​បុរស​ម្នាក់ ​កំពុង​តែ​បើកបរ​តាម​ផ្លូវ​​សុខ​ៗ ស្រាប់តែ​មាន​មនុស្ស​ប្រុស-​ស្រី​ចំនួន​៣​នាក់​ទៀតបាន​ស្ទាក់​ឃាត់​ឲ្យ​ឈប់ រួច​បាន​ដណ្ដើម​គ្នា​យក​រថយន្ត​នោះ​ ហើយ​ពួក​គាត់​ម្នាក់​ៗ សុទ្ធតែ​បាន​អះអាង​ថា ​គឺជា​ម្ចាស់​រថយន្ត​នោះ​តែ​រៀង​ៗ​ខ្លួន​ថែម​ទៀត​
ផង ។

ជម្លោះ​ដណ្តើម​គ្នា​បាន​បង្ក​ឲ្យ​មានការ​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ស្ទើរតែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​ហើយ ព្រោះ​តាម​ស្វែងរក​យូរហើយ ស្រាប់តែ​ឃើញ​ព្រម​គ្នា និង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​ដងផ្លូវ ។ ចំណែក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចេញ​អន្តរាគមន៍​ទប់ស្កាត់​ខ្លាច​មាន​អំពើ​ហិង្សា​កើត​ឡើង ព្រមទាំង​នាំ​អ្នក​ទាំង​៤​ នោះ​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ ទើប​ដឹង​ថា​ អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ចាញ់​បោក​ក្រុមហ៊ុន ណំ ហម និង សេង ហួត ដែល​ជា​ក្រុមហ៊ុន​មាន​ថៅកែ​តែ​មួយ ​រក​សុ​ី​ជួល លក់​និង​ទិញ រថ​យន្ត​បង់​រំលស់ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រថយន្ត​ម៉ាក​ឡិច​សុ​ី​ស RX300 មួយ​គ្រឿង​នោះ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-6210 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហៀ​ង វី​រៈ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​១​ក្រុម​ដែល​ចេញ​មុខ​មក​ដណ្ដើម​រថយន្ត​គ្នា​នោះ​គឺ​សុទ្ធតែ​ជា​ជន​រង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន ណំ ហម និង សេង​ហួត ដែល​ជា​ក្រុមហ៊ុន​ដែល​មាន​ថៅកែ​តែ​មួយ​រក​សុ​ី ជួល លក់​និង​ទិញ​រថយន្ត​បង់​រំលស់​មិន​ប្រក្រតី ។ ក្រុមហ៊ុន​មួយ​នេះ​រក​សុ​ី​ធ្វើ​នំ​អត់​ម្សៅ​ដែល​ល្បី​ខាង​ឆបោក​បាន​រាប់​សិប​ម៉ឺន​ដុល្លារ​ពី​អតិថិជន ដែល​មាន​អ្នក​ចាញ់បោក​រាប់រយ​នាក់​រួច​មក​ហើយ ចំពោះ​អ្នក​ដែល​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​មួយ​នេះ ខាតបង់​ប្រាក់​ឥតប្រយោជន៍​មិន​ដែល​បាន​រថយន្ត​ប្រើ​ឡើយ​។ មិនតែប៉ុណ្ណោះ​ប្រធាន​ក្រុមហ៊ុន មួយ​នេះ​ជា​មន្ត្រី​យោធា​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ និង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រឿង​ឆបោក ។

ទាក់ទិន​នឹង​រថយន្ត​១​គ្រឿង​ខាងលើ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​នោះ​យក​ទៅ​លក់​ឲ្យ​អ្នក​ទាំង​៤​នាក់ គឺ​លក់​ពី​មួយ​ទៅ​មួយ ទើប​ទីបំផុត​មានរឿង​បែប​នេះ​ផ្ទុះ​ឡើង​តែ​ម្ដង ។ ស្ត្រី​ចំណាស់​ម្នាក់​បាន​និយាយ​ថា អ្នកស្រី​គឺជា​ម្ចាស់​រថយន្ត​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ជួល លក់ និង​ទិញ​រថយន្ត​បង់​រំលស់ ណំ ហម នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជួល​ពី​អ្នកស្រី​កាលពី​ពេល​កន្លង​មក ។ ប៉ុន្តែ​ក្រោយ​ពេល​ជួល​រួច ស្រាប់តែ​បាត់​រថយន្ត​រក​មិនឃើញ​ឡើយ ដោយ​ក្រុមហ៊ុន​មួយ​នេះ បាន​យក​រថយន្ត​របស់​អ្នកស្រី​ទៅ​លក់​បង់​រំលស់​ឲ្យ​អ្នក​ផ្សេង​ពី​ម្នាក់​ទៅ​ម្នាក់​បាត់​ស្រមោល ។

ពេល​នោះ​អ្នកស្រី​បាន​ព្យាយាម​ទាក់ទង​សួរនាំ​ទៅ​ខាង​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ទាក់ទង​មិន​បាន​សោះ រហូត​ក្រោយមក​ឮដំណឹង​ថា ជន​ឆបោក ឈ្មោះ​សេង សុភ​គ៌ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រឿង​ឆបោក​ប្រាក់​ពី​អតិថិជន​រាប់​សិប​ម៉ឺន​ដុល្លារ ។ ទោះជា​បែប​នេះ​ក្ដី គាត់​នៅ​តែ​តាម​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​នេះ​ដដែល ។ លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ឃើញ​រថយន្ត​គាត់​ត្រូវ​បុរស​ម្នាក់​បើកបរ​ទើប​ឃាត់​សួរនាំ ហើយ​ក៏​លេចមុខ​មនុស្ស​២​នាក់​ទៀត​ទៅ​អះអាង​ថា រថយន្ត​នេះ​ក៏​ជា​របស់​ខ្លួន​ដែរ ។

ដោយឡែក​បុរស​២​នាក់​ទៀត បាន​អះអាង​ដូច​ៗ​គ្នា​ថា​ពួក​គាត់​គឺជា​ម្ចាស់​រថយន្ត​ឡិច​សុ​ី​ស​មួយ​គ្រឿង​នោះ​ដែរ ដោយ​ពួក​គាត់​បាន​ទិញ​បង់​រំលស់​ពី​ក្រុមហ៊ុន សេង ហួត ដែល​មាន​អគ្គនាយក​ឈ្មោះ សេង សុភ​គ៌ មា​នទី​តាំងនៅ ផ្ទះ​ជួល​៦២៧ តាម​ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ក្នុង​នោះ​ពួក​គាត់​ម្នាក់​ៗ បង់​រំលស់​មុន​១​មុ​ឺ​ន​ដុល្លា​ទៅ​ហើយ ប៉ុន្តែ​បានឃើញ​រថយន្ត​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រាប់​ថា យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ប្រព័ន្ធ​GPS រួច​ក៏​យក​ទៅ​បាត់​រហូត​តែ​ម្ដង ទើបតែ​ពេល​នេះ​ប្រទះ​ឃើញ​រថយន្ត​ត្រូវ​ម្ចាស់​ផ្សេង​បើកបរ​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ