ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង​ថៃ ៥ ដួង ដែល​លេង​ម៉ូ​ដ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ

4 ឆ្នាំ មុន

តារា​ៗ​ថៃ​ជា​ច្រើន​ពិតជា​មាន​ថ្វីដៃ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន ហើយ​ពួក​គេ​ពិតជា​សម្រស់​ស្រស់​ស្អាត​មែនទែន​ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​របស់​ពួក​គេ​ ។ តើ​អ្នក​ណា​ជាតា​រា​លេង​ម៉ូ​ដ​សម្លៀក​បំពាក់​បំផុត​ក្នុង​ដួងចិត្ត​អ្នក? ខាងក្រោម​នេះ អ្នក​នឹង​បានឃើញ​នូវ​កំពូល​តារា​លេង​ម៉ូ​ដ​បែប fashion ទាំង ៥ ដួង​៖…

តារា​ៗ​ថៃ​ជា​ច្រើន​ពិតជា​មាន​ថ្វីដៃ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន ហើយ​ពួក​គេ​ពិតជា​សម្រស់​ស្រស់​ស្អាត​មែនទែន​ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​របស់​ពួក​គេ​ ។ តើ​អ្នក​ណា​ជាតា​រា​លេង​ម៉ូ​ដ​សម្លៀក​បំពាក់​បំផុត​ក្នុង​ដួងចិត្ត​អ្នក? ខាងក្រោម​នេះ អ្នក​នឹង​បានឃើញ​នូវ​កំពូល​តារា​លេង​ម៉ូ​ដ​បែប fashion ទាំង ៥ ដួង​៖

1/. ឈុ​ម​ភូ អា​រ៉ៈ​យ៉ា

នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ពូកែ​ច្នៃ​ម៉ូ​ដ​ម្នាក់​ក្នុង​ឧ​ស្សហកម្ម​សិល្បៈ​ថៃ​។ តារា​សម្ដែង​ស្រី​រូប​នេះ​តែងតែ​មើលទៅ​ស្រស់​ស្អាត​ឆើតឆាយ​ជា​និច្ច នៅ​ក្នុង​កម្មវិធី​នានា និង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​ផង​ដែរ​។

2/. គ្រិ​ស ហរ​វ៉ាំ​ង

គ្រិ​ស ហរ​វ៉ាំ​ង មាននូវ​ស្តា​យល៍​ហ្វេ​សសិន​ដែល​ខុស​ប្លែក​ពី​គេ ហើយ​នាង​មើលទៅ​គឺ​ល្អ​គ្រប់យ៉ាង​។

3/. ម៉ៃ ដា​វិកា

តារា​ស្រី​រូប​នេះ​តែង​ចូលរួម​កម្មវិធី​នានា​ជា​ញឹកញាប់​ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្រស់​ឆើតឆាយ​គួរ​ឱ្យ​ទាក់ទាញ ទាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​នៅ​ក្រៅប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។

4/. យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា

យ៉ា​យ៉ា តែងតែ​ស្លៀក​ឈុត​ប្រណីត​ៗ​ពី​សម្លៀក​បំពាក់​ប្រ៊ែ​ន​ដ៍​អន្តរជាតិ Louis Vuitton ហើយ​មើលទៅ​ពិតជា​ល្អ​និង​ស្អាត​ខ្លាំង​ណាស់​សម្រាប់​នាង​។

5/. ប៊ែ​ល​ឡា រ៉ា​នី

បច្ចុប្បន្ន​តារា​សម្ដែង​រូប​នេះ ក៏​បាន​ក្លាយជា​តារា​ដែល​លេងខ្លួន​បែប​ហ្វេ​សសិន​ៗ​ម្នាក់​ទៀត​ដែរ​។ នាង​តែង​គ្រង​នូវ​ឈុត​ដ៏​ល្អ​ៗ​នៅ​រាល់​កម្មវិធី​ដែល​នាង​ចូលរួម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ