ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ «​ពុក​ខុស​ហើយ​កូន​» របស់​ខេ​ម មាន​កំហុស !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមព្រះ​សុរិយា​ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​ភាពយន្ត និង​បទ​ចម្រៀង ចាស់​ៗ​នោះ​បាន​ស្នើ​ផលិតកម្ម​ថោ​ន​ឲ្យ​កែប្រែ​ចំណុច​ខុសឆ្គង​មួយ​ចំនួន​ទៅ​លើ​បទ​ «​ពុក​ខុស​ហើយ​កូន​» ច្រៀង​ដោយ​លោក​ខេ​ម​។ តើ​អ្វី​ដែល​ក្រុមព្រះ​សុរិយា​ស្នើ​ឲ្យ​កែ​នោះ ? ផលិតកម្ម​ថោ​ន​បាន​សរសេរ​ថា បទ​«​ពុក​ខុស​ហើយ​កូន​»…

រាជធានី​ភ្នំពេញ​៖ ក្រុមព្រះ​សុរិយា​ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​ភាពយន្ត និង​បទ​ចម្រៀង ចាស់​ៗ​នោះ​បាន​ស្នើ​ផលិតកម្ម​ថោ​ន​ឲ្យ​កែប្រែ​ចំណុច​ខុសឆ្គង​មួយ​ចំនួន​ទៅ​លើ​បទ​ «​ពុក​ខុស​ហើយ​កូន​» ច្រៀង​ដោយ​លោក​ខេ​ម​។ តើ​អ្វី​ដែល​ក្រុមព្រះ​សុរិយា​ស្នើ​ឲ្យ​កែ​នោះ ?

ផលិតកម្ម​ថោ​ន​បាន​សរសេរ​ថា បទ​«​ពុក​ខុស​ហើយ​កូន​» ចំណងជើង​ដើម ៖ «​កំពូលភ្នំ​ស្រួច​» សំនៀង​ដើម ៖ លោក​គាង យុទ្ធ​ហាន ព្រះរាជ​និពន្ធ​ទំនុកច្រៀង​ដើម ៖ ព្រះ​អង្គ​ម្ចាស់​លោក​ឌួ​ង សុវណ្ណ​រ័​ត្ន ហៅ​លោកតា​ប៉ក់ សម្រួល​ទំនុកច្រៀង ៖ សុ​ផា​ន់ តារា​ជឿន សម្រួល​បទ​ភ្លេង ៖ ប៊ុ​ន ប៉ ត្រង់​ចំណុច​នេះ​ជា​ចំណុច​ខុសឆ្គង​ដែល​ក្រុមព្រះ​សុរិយា​ស្នើ​ឲ្យ​ផលិតកម្ម​ថោ​ន កែ​ឲ្យ​ត្រូវ ។ បើ​តាម​ការ​ប្រកាស​របស់​ក្រុមព្រះ​សុរិយា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា «​សូម​ផលិតកម្ម ថោ​ន មេត្តា​ពិនិត្យ និង​កែតម្រូវ​ឡេ​ី​ង​វិញ​លេ​ី​ពីរ​ចំណុច គឺ​៖

១-​បទ​នេះ​មិនមែន​លំនាំ​«​កំពូលភ្នំ​ស្រូ​ច​»​ទេ អ្នក​ផលិត​ហេតុ​អ្វី​ពុំ​ព្រម​ស្រាវជ្រាវ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​កាលពី​ទស​វត្ស​ឆ្នាំ​៨០​និង​៩០​នោះ លោក​អ្នក​ផលិត​បទ​«​កំពូលភ្នំ​ស្រូ​ច​»​នេះ​បាន​យក​ភ្លេង​ពី​សង្គម​យក​មក​ធ្វើ​ទេ ។ បទ​ដេ​ី​ម​គឺ​«​ទំនួញ​ស្រី​កម្ម​» និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​កែវ ឯម ច្រៀង​ដោយ​លោកស្រី​សូ សា​វឿ​ន ។

២-​ត្រង់​ពាក្យ​ថា​ព្រះរាជ​និពន្ធ​គឺ​ប្រើ​ប្រាស់​ពាក្យ​ខុស ព្រះរាជ​និពន្ធ​ប្រើសម្រាប់​តែ​ព្រះរាជា ឬ​អតីត​ព្រះរាជា​ទេ ក្នុង​ឋានៈ​ជា​ព្រះ​ញាតិវង្ស​មិន​អាច​ប្រើពាក្យ «​ព្រះរាជ​» បាន​ទេ គឺ​ប្រើ​បាន ពាក្យ​ថា «​ព្រះ​»​។ សូម​​មេត្តា​ពិនិត្យ និង​កែសម្រួល​ឡើ​ង​វិញ​តាម​ការ​គួរ​!»​។

បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​ក្រុមព្រះ​សុរិយា​មក នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​ថោ​ន គេ​ឃើញ​មានការ​ប្រែ​ចំណុច​ខុសឆ្គង​នោះ​ឡើង​វិញ​ហើយ ។

ផលិតកម្ម​ថោ​ន​ដែល​បាន​ផលិត​បទ​«​ពុក​ខុស​ហើយ​កូន​» នេះ​ឡើង គឺ​ក្នុង​គោលបំណង​អប់រំ​ពី​ផល​ប៉ះ​ពាល់​​ដ៏​ធ្ងន់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​។ បើ​តាម​ផលិតកម្ម​ថោ​ន អត្ថន័យ​នៃ​ចំណងជើង «​ពុក​ខុស​ហើយ​កូន​»​ចង់​បង្ហាញ​ពី​បុរស​ម្នាក់​បាន​ប្រែក្លាយ​អត្ថន័យ​ពាក្យ​ថា «​ឳ​ពុក​» ទៅ​ជា​សត្វ​តិរច្ឆាន ដោយសារ​តែ​អំពើ​ដ៏​ថោកទាប​របស់​ខ្លួន សេព​គ្រឿងញៀន ហើយ​ប្រព្រឹត្ត​ខុស​រំលោភ​កូនស្រី​ខ្លួនឯង ធ្វើ​អោយ​តម្លៃ​នៃ​ភាព​ជា​ឳ​ពុក គ្មាន​នៅ​ក្នុង​ខ្លួន​គេ​ទៀត​ទេ ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ