អ្នកនេសាទស៊ីមបាវ៉េម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយពីក្រពើមួយក្បាលលោតខាំលិង្គ បណ្ដាលឲ្យដាច់ ខណៈពេលរូបគេកំពុងរាយសន្ទូចនៅក្នុងទន្លេ ។
បើតាម«The Sun» ផ្សាយកាលពីពេល ថ្មីៗកន្លងមកថា លោកប៉ូល នីយ៉ាមហានសា (Paul Nyamhanza) អ្នកនេសាទស៊ីមបាវ៉េ អាយុ២៧ឆ្នាំ បានចេញទៅរកត្រីជាមួយលោកជេរ៉េមីយ៉ា (Jeremiah ) ប្អូនប្រុស អាយុ១៩ឆ្នាំ នៅបរិវេណមាត់ច្រាំងរបស់ទន្លេមួយនៅក្នុងភូមិ Beatrice នៅខេត្ត Mashonaland ភាគខាងកើតប្រទេសស៊ីមបាវ៉េ ហើយត្រូវក្រពើធំមួយក្បាលវាយប្រហារដោយមិនដឹងខ្លួន ។
លោកជេរ៉េមីយ៉ា នៅពេលបានឃើញបងប្រុសត្រូវក្រពើខាំនៅចំពោះមុខ ក៏រត់ទៅហៅមន្ត្រីក្នុងឧទ្យានសត្វ។ ពួកគេបានស្រង់សពរបស់ប៉ូលចេញពីទឹក ខណៈពេលរបាយការណ៍ពី «Bulawayo24» ថាអវយវៈភេទរបស់ជនរងគ្រោះត្រូវក្រពើខាំដាច់ ។
លោកថេនដាអុី អេមវ៉ាន់សា ប៉ូលិសនៅក្នុងខេត្តបញ្ជាក់ពីការស្លាប់របស់បុរសរូបនេះ ប៉ុន្តែមិនបាននិយាយពីរឿងដាច់លិង្គទេ ។ ទ្វីបអាហ្វ្រិកមានរបាយការណ៍ពីក្រពើវាយប្រហារលើមនុស្សជាច្រើនលើកក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងភូមិដាច់ស្រយាល ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ