ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​មិន​នឹក​ស្មាន​ដល់​ថា ប្អូនប្រុស​ហាន​ធ្វើ​បែប​នេះ​ឡើយ …​គ្រប់​គ្នា​ហួស​ចិត្តជា​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តូចចិត្ត​សុំ​លុយ​បងស្រី​ចំនួន​២​ម៉ឺន​រៀល​មិន​បាន​ក៏​បាន​សម្រេចចិត្ត​គិត​ខ្លី ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​បាន​យក​អាវ​ចង​.​ក បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ដើមឈើ​ទាល​ក្នុង​វត្ត​ស្លែង​តាម​បំណង ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​នឹក​ស្មាន​មិន​ដល់​ថា បុរស​នេះ​ហាន​ធ្វើ​បែប​នេះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តូចចិត្ត​សុំ​លុយ​បងស្រី​ចំនួន​២​ម៉ឺន​រៀល​មិន​បាន​ក៏​បាន​សម្រេចចិត្ត​គិត​ខ្លី ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​បាន​យក​អាវ​ចង​.​ក បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ដើមឈើ​ទាល​ក្នុង​វត្ត​ស្លែង​តាម​បំណង ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​នឹក​ស្មាន​មិន​ដល់​ថា បុរស​នេះ​ហាន​ធ្វើ​បែប​នេះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​វត្ត​ស្លែង ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​ឈ្មោះ ម៉ែ​ន សំ​អន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ស្ត្រី​ម្នាក់​ត្រូវជា​បងស្រី​បង្កើត​បាន​ឲ្យ​ដឹង​ថា ប្អូនប្រុស​របស់​នាង​ម្នាក់​នេះ​មាន​ប្រពន្ធ និង​មានកូន​ស្រី​២​នាក់ តែ​ប្រពន្ធ​បាន​នាំ​កូន​រត់​ចោល​ជា​យូរណាស់​​ហើយ ទើប​ធ្វើ​ឲ្យ​បុរស​រូប​នេះ​ខូចចិត្ត​លែង​គិត​អី គិតតែ​ពី​ដើរ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ។

ដោយឡែក​មូលហេតុ​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​បែប​នេះ ព្រោះតែ​ខឹង និង​គាត់​មិន​ឲ្យ​លុយ ដោយ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ ប្អូនប្រុស​រូប​នេះ​បាន​សុំ​លុយ​ពី​នាង​ចំនួន​២​ម៉ឺន​រៀល ដើម្បី​យក​ទៅ​បង់​រំ​លោះ​ថ្លៃ​បញ្ចាំ​ទូរ​ស័​ទ្ទ ដែល​រូបគេ​បាន​ដាក់បញ្ចាំ​ច្រើន​ថ្ងៃ​មក​ហើយ ។ ប៉ុន្តែ​ខណៈនោះ​នាង​គ្មាន​លុយ​ឲ្យ ព្រមទាំង​ស្ដីបន្ទោស​ឲ្យ​ថា «​មិន​គិត​ធ្វើការ​សន្សំ​លុយ​ទេ គិតតែ​ផឹក អញ​គ្មាន​លុយ​ឲ្យ​ទេ​» ទើប​ធ្វើ​ឲ្យ​ប្អូនប្រុស​រូប​នេះ​តូចចិត្ត និង​សម្រេចចិត្ត​មក​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្តង ប៉ុន្តែ​នាង​ក៏​មិន​នឹក​ស្មានថា ប្អូនប្រុស​ហាន​ធ្វើ​បែប​នេះ​ឡើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ភ្ញាក់ផ្អើល​ក្រោយ​ពេល​ឆាន់​ត្រង់​រួច នេន​១​អង្គ​បាន​កាន់​សៀវភៅ​និមន្ត​ទៅ​ក្រោយ​កុដិ​ក្នុង​វត្ត​ក្បែរ​ចេតិយ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ខាងលើ​ចង​.​ក​ជាប់​នឹង​ដើម​ឈើទាល​ស្លាប់​បាត់​ទៅ​ហើយ ទើប​ភ្លាម​ៗ​នោះ​នេន​ខាងលើ​បាន​និមន្ត​ទៅ​ប្រាប់​ព្រះ​ចៅអធិការ​វត្ត ហើយ​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ពិនិត្យ​មើល​ជាក់ស្ដែង​តែ​ម្ដង ៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ