ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​អ្វីខ្លះ​មិន​គួរ​ទទួលទាន​ពេល​យប់

4 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​យប់ ។ 1.​អាហារ​បំពង​ខ្លាញ់ ដូច​ជា​ប្រហិត​ចៀន​ដំឡូង​ចៀន ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ខ្លាញ់ អ្នក​មិន​គួរ​ពិសា​ក្រោយ​ម៉ោង​១០​យប់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រាង​អ្នក​ធាត់​ខ្លាំង មិន​ស្អាត​ឡើយ ។ 2.​អាហារ​ដែល​ផ្អែម…

សូម​បង្ហាញ​អ្នក​ពី​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​យប់ ។

1.​អាហារ​បំពង​ខ្លាញ់ ដូច​ជា​ប្រហិត​ចៀន​ដំឡូង​ចៀន ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ខ្លាញ់ អ្នក​មិន​គួរ​ពិសា​ក្រោយ​ម៉ោង​១០​យប់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រាង​អ្នក​ធាត់​ខ្លាំង មិន​ស្អាត​ឡើយ ។

2.​អាហារ​ដែល​ផ្អែម ដូច​ជា​បង្អែម ក៏​អ្នក​មិន​គួរ​បរិភោគ​ក្រោយ​ម៉ោង​១០​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​ពេល​ដែល​អ្នក​ចូល​ចិត្ត​បរិភោគ​ក្នុង​ពេល​យប់ ។

3.​អាហារ​ដែល​ប្រៃ​ខ្លាំង ក៏​មិន​គួរ​ញ៉ាំ​ក្រោយ​ម៉ោង​១០​ដែរ ព្រោះ​វា​អាច​លួច​រាង​អ្នក​ទៅ​ដោយ​មិនដឹង​ខ្លួន ។ ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​មាន​រាងដូចជា​ធុងសាំង អ្នក​គួរតែ​តមមាត់​អ្នក ដោយ​មិន​អាច​បរិភោគ​អ្វី​ក្រោយ​ម៉ោង​១០​ដែល​ជា​ម៉ោង​ដែល​ចូល​គេង​នោះ​ឡើយ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ