ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បំបាត់​ក្អក​ដោយ​ខ្លួនឯង

4 ឆ្នាំ មុន

អាការ​ក្អក ជា​បញ្ហា​គួរ​ឱ្យ​រំខាន​មួយ និង​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។ ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅ​មាន​ឱសថ​បែប​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​ព្យាបាល​អាការ​ក្អក និង​បំបាត់​អាការ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ?​សូម​បង្ហាញ​ឱ្យ​ដឹង​ពី​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​អាការ​ក្អក​បាន​ឆាប់រហ័ស ប្រសើរ​ជាង​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖…

អាការ​ក្អក ជា​បញ្ហា​គួរ​ឱ្យ​រំខាន​មួយ និង​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។ ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅ​មាន​ឱសថ​បែប​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​ព្យាបាល​អាការ​ក្អក និង​បំបាត់​អាការ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ?​សូម​បង្ហាញ​ឱ្យ​ដឹង​ពី​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​អាការ​ក្អក​បាន​ឆាប់រហ័ស ប្រសើរ​ជាង​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖

១. ខ្ញី ៖ ខ្ញី​អាច​ជួយ​បំបាត់​អាការ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​វា​មាន​ផ្ទុក ។ ខ្ញី​ក៏​មាន​ឥទ្ធិពល​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ចង្អោរ​ចង់​ក្អួត​ផង​ដែរ ។ លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​នៃ​ខ្ញី​អាច​ជួយ​ធ្វើ​ឱ្យ​ផ្លូវដង្ហើម​មាន​ភាព​ធូរស្រាល​ដែល​បំបាត់​ការ​ក្អក​ឆាប់រហ័ស ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ខ្ញី​ក្នុង​អាហារ ឬ​ទទួលទាន​តែ​ខ្ញី ។

២.​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ និង​អុកស៊ីតកម្ម​ដែល​ជួយ​បំបាត់​បញ្ហា​ក្អក​គួរ​ឱ្យ​កត់សម្គាល់ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន​២​ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ ឧណ្ហ​ៗ ១​ពែង កូរ​ឲ្យ​សព្វ សឹម​ទទួលទាន​ជា​ការ​ស្រេច ។ ភេសជ្ជៈ​នេះ​ក៏​ជួយ​បំបាត់​ការ​រមាស់ និង​ភាព​ស្ងួត​ក្នុង​បំពង់ក​ផង​ដែរ ។

៣.​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល ៖ រូបមន្ត​ធម្មជាតិ ងាយ​ៗ​មួយទៀត​ដើម្បី​ទប់ទល់​ជាមួយ​អាការ​ក្អក គឺ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល ។ ទឹកអំបិល​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ហើម​ក្នុង​បំពង់ក ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្បើយ​ពី​អាការ​ឆាប់រហ័ស ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ ។

៤. ទឹក​ម្នាស់​ស្រស់ ៖ ម្នាស់​ជា​ប្រភព​នៃ​សារធាតុ Bromelain ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​លក្ខណៈសម្បត្តិ mucolytic ដែល​ជួយ​បំបែក​ស្លេស្ម ហើយ​កម្ចាត់​វា​ចេញពី​រាង​កាយ​។ ដូច្នេះ​ការ​ទទួលទាន​ទឹក​ម្នាស់​ស្រស់​ជា​ប្រចាំ​ជួយ​កាត់​បន្ថយ​ស្លេស្ម និង​បំបាត់​ក្អក​បាន​យ៉ាង​ប្រសើរ ។

៥. តែ​ទឹកឃ្មុំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្នុង ឧណ្ហ​ៗ ១ ពែង ។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យ​បាន ២​ដង​ក្នុង​មួយ​ថ្ងៃ ។ រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​ក្មេង​វ័យ​ក្រោម​១ ឆ្នាំ​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ